អគ្គនាយកដ្ឋានកីឡា កំពុងរៀបចំប្រាក់រង្វាន់សម្រាប់កីឡា ៣ប្រភេទដែលឈ្នះនៅឆាកអន្តរជាតិ

នូ មករា September 13, 2018


ភ្នំពេញ៖ ថ្មីៗនេះ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីវាយតម្លៃលើប្រភេទកីឡាដែលទទួលបានមេដាយនៃការប្រកួតលើឆាកអន្តជាតិដើម្បីរៀបចំរង្វាន់លើកទឹកចិត្តដល់ជ័យលាភី ។ កីឡាទាំង ៣ប្រភេទនោះមានដូចជា ប្រភេទកីឡាវ៉ូវីណាមដែលបានចូលរួមប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅប្រទេសមីយ៉ាន់ម៉ានិងទទួលបានមានមេដាយចំនួន២៦គ្រឿង រួមមានមេដាយមាស ៦គ្រឿង មេដាយប្រាក់ ៦គ្រឿង មេដាយសំរឹទ្ធិ ១៤គ្រឿង ។

ទី២គឺប្រភេទកីឡាតេក្វាន់ដូ ITF ដែលបានចូលរួមប្រកួតជើងឯកពិភពលោកយុវជននៅប្រទេសបេឡារូសហើយកម្ពុជាទទួលមេដាយចំនួន២គ្រឿង គឺប្រាក់ ១គ្រឿង និងសំរឹទ្ធិ ១គ្រឿង ចំណែកទី៣ គឺប្រភេទកីឡាប៉េតង់ក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ី លើកទី២ នៅប្រទេសម៉ាឡេស៊ី ដែលកម្ពុជាទទួលបានមេដាយចំនួន ៤គ្រឿង រួមមានប្រាក់ ១គ្រឿង និងសំរឹទ្ធិ ៣គ្រឿង ៕

អត្ថបទ៖  វ៉ាន្នី

 

មតិយោបល់