អបអរសាទរ! កីឡាករ ហេង ចំណាន ឈ្នះជើងឯកអុកចិនកម្រិតពិភពលោកនៅប្រទេសចិន

នូ មករា September 13, 2018


ចិន៖  កីឡាករ ហេង ចំណាន បានសម្រេចក្ដីស្រមៃរបស់ខ្លួនហើយក្រោយគ្រងតំណែងជើងឯកអុកចិនកម្រិតពិភពលោកនៅក្នុងការប្រកួតនៅទីក្រុងក្រុងឆឹងទូ ខេត្តស៊ីឈ័នប្រទេសចិនដែលទើបតែបញ្ចប់ការកាលពីម្សិលមិញនេះដែលមានជាង ២០ចូលរួមប្រកួត ។

សូមបញ្ជាក់ថា ការប្រកួតនេះបានចាប់ផ្ដើមប្រកួតតាំងពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ដែលមានបណ្ដាប្រទេសជាង២០ចូលរួមខណៈដែលប្រទេសសំខាន់ៗមានដូចជា ចិន វៀតណាម ម៉ាឡេស៊ី ហូឡង់ដ៍ អាល្លឺម៉ង់ដ៏ កម្ពុជា ម៉ាកាវ មីយ៉ាន់ម៉ា ហ្វាំងឡង់ អាមេរិក ឥណ្ឌូនេស៊ី អូស្ត្រាលី បារាំង រុស្ស៊ី និងហ្វីលីពីន ។

គួររំឭកថា ហេង ចំណាន ធ្លាប់បាន​ចូលរួម​ការប្រកួត​កីឡា​អុក​ចិន​ជើងឯក​ពិភពលោក​នេះ ម្តង​ហើយ កាល​ពី​ឆ្នាំ ២០១៧ ហើយ​នៅ​ការ​ប្រកួត​លើ​វិញ្ញាសា​ឯកត្តជន និង​វិញ្ញាសា​ចាប់​គូ​ប្រកួត​ជា​ក្រុម​ជាមួយ​ប្រទេស​ដទៃ គឺ ២ ទល់​នឹង ២ នោះ ចំណាន បាន​លេខ ៤ ក្នុង​ចំណោម​អត្តពលិក​មក​ពី​ជាង ២០ ប្រទេស ក្នុង​នោះ​រូបគេ​បាន​ឈ្នះ​កីឡាករ​អាល្លឺម៉ង់ ឈ្នះ​ម៉ាឡេស៊ី ឈ្នះ​ថៃ ប៉ុន្តែ​ចាញ់​កីឡាករ​ជប៉ុន ៕

អត្ថបទ៖  ប៉ាវឡុង ជីង

មតិយោបល់