ម្ចាស់មេដាយមាស និងសំរឹទ្ធអាសុី សាលី អ៊ូមើត ទទួលបានរង្វាន់រថយន្តថ្មីសន្លាង ១គ្រឿងបន្ថែមទៀត!

នូ មករា September 11, 2018


ភ្នំពេញ៖  កាលពីសប្តាហ៍មុន កីឡាករ សាលី អ៊ូមើត ដែលជាកីឡាករដំបូងគេនៅកម្ពុជាដែលបានឈ្នះមេដាយមាស និងសំរឹទ្ធ ២គ្រឿងតែម្នាក់ឯងក្នុងព្រឹត្តិការណ៍កីឡាអាសុី បានទទួលការអបអរសាទរពីសំណាក់ប្រជាជនខ្មែរឥស្លាមរាប់រយនាក់ក្នុងពេលដែលរូបគេបានធ្វើដំណើរទៅកាន់ស្រុកស្នួល ខេត្តក្រចេះ ជាទីដែលរូបគេបានធំធាត់នោះ (រូបគេកើតនៅខេត្តត្បូងឃ្មុំតែប្តូរទៅរស់នៅខេត្តក្រចេះ) ។

ឥលូវនេះ ជ័យលាភីរូបនេះទើបតែទទួលបានរថយន្ត Ford Ranger ស៊េរីទំនើបមួយគ្រឿងទៀតជាកាដូលើកទឹកចិត្តពីថៅកែជនជាតិអាល្លឺម៉ងដ៏របស់ខ្លួន បន្ថែមពីលើប្រាក់រង្វាន់របស់រាជរដ្ឋាភិបាលកម្ពុជា និងពីសម្តេចតេជោហ៊ុន សែន ក៏ដូចជាបណ្តាក្រុមហ៊ុនឯកជនមួយចំនួនទៀតផងដែរ ។

 

សូមបញ្ជាក់ថា កីឡាករ សាលី អ៊ូមើត ដែលជាអត្តពលិកឆ្នើមផ្នែកកីឡាម៉ូតូទឹករបស់កម្ពុជាដែលបានក្តោបក្តាប់មេដាយ ២គ្រឿងតែម្នាក់ឯងពោលគឺមេដាយមាសក្នុងវិញ្ញាសា Ski Modified និងមេដាយសំរឹទ្ធលើវិញ្ញាសា Runabout 1100 Stock នៅក្នុងព្រឹត្តិការណ៍កីឡាអាសុីឆ្នាំ២០១៨ ដែលបានប្រព្រឹត្តទៅនៅប្រទេសឥណ្ឌូនេសុី  ៕

អត្ថបទ៖   មករា

មតិយោបល់