បាល់បោះកម្ពុជា ចូលរួមប្រកួតពានយុវជន IBF Youth Leader Cup នៅឥណ្ឌូនេស៊ី

នូ មករា September 7, 2018


ភ្នំពេញ៖ ក្រុមបាល់បោះកម្ពុជាមួយក្រុមបានធ្វើដំណើរទៅកាន់កោះបាលីនៃប្រទេសឥណ្ឌូនេស៊ីហើយដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ IBF Youth Leader Cup នៅទីនោះ ។

មុនពេលចេញដំណើរ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡាបានជួបសំណេះសំណាលព្រមទាំងជូនពរដល់ក្រុមអត្តពលិករបស់កម្ពុជាឲ្យជួបសំណាងល្អនៅក្នុងការប្រកួតនេះ ។

សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាបាល់បោះ៣នាក់ទល់៣នាក់នៃពានរង្វាន់យុវជន IBF Youth Leader Cup នេះគឺជាការប្រកួតមួយដែលលេងដើម្បីជាការរំលែកបទពិសោធន៍ដល់គ្នាទៅវិញទៅមករវាងប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍  ដោយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១០ ខែកញ្ញា ។

សូមបញ្ជាក់ថា ការប្រកួតជាលក្ខណៈចម្រុះគ្នារវាងយុវជន និងយុវនារីនោះកម្ពុជាបានបញ្ជូនកីឡាករ២រូប និងកីឡាការិនី២ រូបទៅចូលរួមប្រកួតហើយក្រុមទាំងមូលមិនសង្កត់ធ្ងន់ទៅលើជ័យជម្នះនោះទេព្រោះវាជាព្រឹត្តិការណ៍សម្រាប់អត្តពលិកក្នុងតំបន់ចែករំលែកនូវបច្ចេកទេស និងវប្បធម៌របស់ប្រទេសខ្លួនបង្ហាញគ្នាទៅវិញទៅមកច្រើនជាង ៕

អត្ថបទ:​ វ៉ាន្នី

មតិយោបល់