ប៉េតង់ នឹងចូលរួមប្រកួតជើងឯកពិភពលោកលើកទី៤៨ ផ្នែកបុរសនៅកាណាដា

នូ មករា September 5, 2018


ភ្នំពេញ៖ សហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជាប្រកាសថានឹងបញ្ជូនក្រុមកីឡាករប៉េតង់របស់ខ្លួនចំនួន៤នាក់ និង គ្រូបង្វឹកមួយមួយរូបទៅចូលរួមព្រឹត្តការណ៍ប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកលើកទី៤៨ ឆ្នាំ២០១៨ផ្នែកបុរសនៅទីក្រុងកេបិក ( Quebec)  ប្រទេសកាណាដា ។ ចំពោះការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០១៨ ។

លោក អ៊ឹម ផាត គ្រូបង្វឹកក្រុមបុរសបានមានប្រសាសន៍ថា ការប្រកួតជើងឯកពិភពលោកលើកនេះខាងសហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជានឹងបញ្ជូនក្រុមកីឡាករចំនួន៤នាក់ រួមមានកីឡាករ សុខ ចាន់មាន, កីឡាករ យឹម សុភ័ណ្ឌ, កីឡាករ ថោង ឈឿន និងកីឡាករ ស៊ីន វង់ ។ សូមបញ្ជាក់ថា សុខ ចាន់មាន គឺជាម្ចាស់មេដាយពិភពលោកដែលត្រូវចូលរួមការពារតំណែងរបស់ខ្លួន ។

នៅក្នុងការប្រកួតនេះមានតែ២វិញ្ញាសាប៉ុណ្ណោះគឺវិញ្ញាសាវាយយកពិន្ទុ និងវាយ៣នាក់ទល់៣នាក់បុរស ។ បេសកកម្មនេះនឹងដឹកនាំដោយលោក អ៊ិន គឹមស្រ៊ុន ដែលជាអគ្គលេខាធិការរបស់សហព័ន្ធតែម្តង ហើយគ្រងនឹងចាកចេញនាថ្ងៃទី១០ ខែកញ្ញាខាងមុខនេះ ៕

អត្ថបទ: វ៉ាន្នី

មតិយោបល់