Lionel MESSI ជាម្ចាស់ពានរង្វាន់បាល់មាស FIFA Ballon d'Or
នូ មករា January 12, 2016
កាលពីវេលាម៉ោងប្រហែលជា ១២:៣០ នាទីយប់ ថ្ងៃទី ១២ ខែមករា ឆ្នាំ២០១៦ ថ្មីៗនេះ កម្មវិធីចែកពានរង្វាន់បាល់មាស FIFA Ballon d’Or ឆ្នាំ២០១៥ ដែលបានប្រារព្ធធ្វើឡើងនៅឯទីក្រុង Zurich ប្រទេសស្វីសដោយមានការចូលរួមពីកីឡាកររួមទាំងគ្រូបង្វឹង និងកីឡាករជើងចាស់ល្បីៗជាច្រើនរូប។ នៅក្នុងកម្មវិធីនេះក្រុមការងារ FIFA បានចែកបានរង្វាន់ជាច្រើនប្រភេទដល់កីឡាករ និងគ្រូបង្វឹងនានាដែលពានរង្វាន់ទាំងនោះមានដូចជា៖
កីឡាករ Wendell Lira ឈ្នះបានរង្វាន់ FIFA Puskas award
លោក Gerald Asamoah ឈ្នះពាន FIFA Fair Play Award
FIFA/FIFPro World XI 2015:
Manuel Neuer
Thiago Silva, Marcelo, Sergio Ramos, Dani Alves,
Andres Iniesta, Luka Modric, Paul Pogba,
Neymar, Lionel Messi, Cristiano Ronaldo
Luis Enrique គ្រូបង្វឹងរបស់ក្លឹប Bacerlona ឈ្នះគ្រូល្អបំផុត
Jill Ellis គ្រូបង្វឹងរបស់ក្រុមជម្រើសជាតិអាម៉េរិគឈ្នះគ្រូល្អបំផុត
កីឡាការីនី Carli LLoyd ឈ្នះកីឡាការីនីល្អបំផុត
កីឡាករ Lionel Messi ឈ្នះកីឡាករល្អបំផុត
អត្ថបទ៖ រិទ្ធី
ប្រភព និងរូបភាព៖ FIFA