គ្រូធំវ៉ូវីណាមមកបង្ហាត់កីឡាករ-កីឡាការិនីកម្ពុជាពីការព្យាបាល និងចាប់សរសៃ

នូ មករា August 30, 2018


ភ្នំពេញ៖  នាល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានអញ្ជើញគ្រូឯកទេសផ្នែកសរសៃរ និងផ្នែកព្យាបាលនៅទីលានចំនួន៣នាក់ដែលមកពីសហព័ន្ធកីឡាវ៉ូវីណាមប្រទេសវៀតណាមដើម្បីបង្ហាត់បង្រៀនដល់គ្រូបង្វឹកកីឡាវ៉ូវីណាមកម្ពុជា និងកីឡាករកីឡាវ៉ូវីណាមកម្ពុជានៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។


លោក ឡេ ឌិនហ្វឿក ជាសមាជិកនៃសហព័ន្ធកីឡាវ៉ូវីណាមប្រទេសវៀតណាមបាននិយាយថា លោកជាគ្រូបង្វឹកនៅក្លិបមួយនៅទីក្រុងហូជីមិញដែលមានកីឡាករកីឡាការិនីវ៉ូវីណាមប្រហែលជា ៣០០នាក់ចំពោះក្លិបមួយៗក្នុងប្រទេសនេះក៏មានកីឡាករ-កីឡាការិនីវ៉ូវីណាមប្រហែលជា ១០០នាក់ ។ សម្រាប់វគ្គនេះមានសារសំខាន់សម្រាប់គ្រូបង្វឹកនិងកីឡាករកីឡាការិនីត្រូវតែរៀនអំពីការចាប់សរសៃរនិងផ្នែកផ្សេងៗទៀត ដើម្បីឲ្យចេះព្យាបាលកីឡាករ-កីឡាការិនីរបស់ខ្លួន ។


លោក អ៊ូ រតនា អនុប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានបញ្ជាក់ថាគ្រូបង្វឹកមានតួនាទីសំខាន់ណាស់ចំពោះ
ការព្យាបាលបឋមសម្រាប់ហាត់ក្បាច់គុននិងចាប់សរសៃរ ព្រោះនៅពេលកូនសិស្សមានបញ្ហាក្នុងការប្រកួត យើងមិនត្រឹមតែព្យាបាលកូនសិស្សទេ យើងក៏អាចព្យាបាលបងប្អូន ឳពុកម្តាយ និងអ្នកជិតខាងក៏បាន អ្នកខ្លះនាំកូនទៅហ្វឹកហាត់ថែមទាំងឆ្លៀតឪកាសព្យាបាលខ្លួនឯងទៀត។

លោក អ៊ូ រតនា អនុបន្តថាកីឡាករកីឡាការិនីវ៉ូវីណាមចាប់ពីខ្សែក្រវាត់លឿង១ដាន់ឡើងទៅត្រូវចេះការព្យា
បាលព្រោះការហ្វឹកហាត់និងប្រកួតធ្វើឲ្យយើងមានគ្រោះថ្នាក់នៅពេលមានគ្រោះថ្នាក់គាត់អាចព្យាបាលឲ្យគ្នាទៅវិញទៅមកបាន៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់