Asian Games: សូហ្វតេន្នីស ផ្តើមហាត់លើទឹកដីឥណ្ឌូនេសុីត្រៀមប្រកួតផ្លូវការថ្ងៃស្អែក

នូ មករា August 27, 2018


ឥណ្ឌូនេសុី: ក្រុមកីឡាករ កីឡាការិនីសូហ្វតេន្នីសកម្ពុជា ដែលបានចាកចេញពីមាតុភូមិកាលពីម្សិលមិញនោះបានទៅដល់ទឹកដីឥណ្ឌូនេសុីហើយ ព្រមទាំងបានហ្វឹកហាត់លើទីលាននៅថ្ងៃនេះដែរមុននឹងចាប់ផ្តើមប្រកួតជាផ្លូវការនៅថ្ងៃទី២៨ ស្អែកនេះ ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ ជា ប៊ុនហេង អនុប្រធានសហព័ន្ធកីឡាសូហ្វតេន្នីស កម្ពុជាមានប្រសាសន៍ថា ការចូលរួមជាលើកទី១របស់សូហ្វតេន្នីសកម្ពុជានៅក្នុង Asian Games នឹងធ្វើឲ្យបណ្តា ប្រទេសខ្លាំងទំាង១០នៅទ្វីបអាស៊ីទទួលស្គាល់ថាកម្ពុជាគឺជាក្រុមខ្លាំងមួយនៅក្នុងចំណោមបណ្តាប្រទេសទាំងនោះ ។

សូមបញ្ជាក់ដែរថា លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណ:កម្មាធិការជាតិអូឡាំពិកម្ពុជាធ្លាប់បានលើកឡើងដែរថា សូហ្វតេន្នីសគឺជាប្រភេទកីឡាមួយក្នុងចំណោមកីឡាទាំង ៣ប្រភេទ (ជឺជីតស៊ូ, ម៉ូតូទឹក និងសូហ្វតេន្នីស) ដែលមានសក្តានុពលក្នុងការឈ្នះមេដាយពីព្រឹត្តិការណ៍កីឡាដ៏ធំនេះ ។ ជាការកត់សម្គាល់ ម៉ូតូទឹក និងជឺជិតស៊ូ បានដណ្តើមមេដាយ ៣គ្រឿងហើយគឺមាន ១ និងសំរឹទ្ធ ១ ៕

អត្ថបទ: មករា

មតិយោបល់