តេក្វាន់ដូ ITF កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៣ ពិភពលោកក្នុងវិញ្ញាសាសម្តែងជាក្រុម

នូ មករា August 27, 2018


បេឡារូស: ក្រុមកីឡាករតេក្វាន់ដូ ITF កម្ពុជា បានបន្តនាំកិត្តិយសជូនជាតិបន្ទាប់ពីបានឈ្នះចំណាត់ថ្នាក់លេខ ៣ ពិភពលោកលើវិញ្ញាសាសម្តែង (ខាងបច្ចេកទេសការពារខ្លួន) នៅក្នុងព្រឹត្តិការណ៍ប្រកួតពានរង្វាន់យុុវជន និងវ័យចំណាស់កម្រិតពិភពលោកដែលកំពុងធ្វើឡើងនៅប្រទេសបេឡារូសនោះ ។

មេដាយសំរឹទ្ធ ០១គ្រឿងទៀតនេះបាននាំមកជូនមាតុប្រទេសដោយកីឡាករ កាង ប៊ុនឡុង, សុខ ស៊ូណាម, ចេង រោងរាជ្យ និង សេង ម៉េងហៀង ។

សូមបញ្ជាក់ថា នៅក្នុងវិញ្ញាសានេះមានប្រទេស​ ១៣ចូលរួមហើយជាលទ្ធផលក្រុមកម្ពុជាទទួលបានពិន្ទុសរុប ៤៨ នៅពីក្រោមក្រុម ២ប៉ុណ្ណោះគឺរុស្សី និងកូរ៉េខាងជើងដែលជាម្ចាស់ក្បាច់គុនផ្ទាល់តែម្តង ។

គួររំលឹកដែរថា នៅក្នុងព្រឹត្តការណ៍នេះដែរ យុវជន បួន ចន្ទ័ថារ៉ាត់ ដែលមានវ័យ ១៥ឆ្នាំក៏បានទទួលបានចំណាត់ថ្នាក់លេខ២ ពិភពលោកផ្នែកប្រយុទ្ធតេក្វាន់ដូ ITF ក្នុងប្រភេទទម្ងន់ ៤៥គីឡូក្រាមបន្ទាប់ពីរូបគេបានយកឈ្នះគូប្រកួតមកពីប្រទេសអេស្តូនី, ក្រិក, ជប៉ុន, អាហ្សង់ទីន, កាហ្សាក់ស្ថាន, និងអ៊ុយក្រែន ប៉ុន្តែបានរងបរាជ័យក្នុងជំនួបជាមួយរុស្សីរួចមក ៕
អត្ថបទ: មករា

មតិយោបល់