ឈ្នះទៀតហើយ! យុវជនកម្ពុជា ដណ្តើមបានមេដាយប្រាក់តេក្វាន់ដូ ITF ពិភពលោក!

នូ មករា August 26, 2018


បេឡារុស: នេះពិតជាមោទកភាពមួយសម្រាប់កម្ពុជា ដោយយុវជន បួន ចន្ទ័ថារ៉ាត់ ទើបតែដណ្តើមបានមេដាយប្រាក់ក្នុងការប្រកួតជើងឯកពិភពលោកលើកទី១៣នៅទីក្រុង MINSK ប្រទេសបេឡារូស ។
យុុវជនវ័យ ១៥ឆ្នាំរូបនេះទទួលបានចំណាត់ថ្នាក់លេខ២ ពិភពលោកផ្នែកប្រយុទ្ធតេក្វាន់ដូ ITF ក្នុងប្រភេទទម្ងន់ ៤៥គីឡូក្រាមបន្ទាប់ពីរូបគេបានយកឈ្នះគូប្រកួតមកពីប្រទេសអេស្តូនី, ក្រិក, ជប៉ុន, អាហ្សង់ទីន, កាហ្សាក់ស្ថាន, និងអ៊ុយក្រែន ប៉ុន្តែបានរងបរាជ័យក្នុងជំនួបជាមួយរុស្សី ៕
អត្ថបទ: មករា

មតិយោបល់