សូហ្វតេន្នីស ចេញទៅ Asian Games ព្រឹកមិញជាមួយនឹងក្តីរំពឹងឈ្នះមេដាយថែមទៀត!

នូ មករា August 26, 2018


ភ្នំពេញ: កាលពីព្រឹកមិញ ក្រុមអត្តពលិកកីឡាសូហ្វតេន្នីសរបស់កម្ពុជា បានធ្វើដំណើរចេញទៅប្រទេសឥណ្ឌូនេស៊ីហើយដើម្បីចូលរួមប្រកួតកីឡា Asian Games លើកទី១៨ ខណៈដែលប្រភេទកីឡាមួយនេះត្រូវបានថ្នាក់ដឹកនាំកីឡារំពឹងខ្ពស់ថានឹងអាចដណ្តើមយកមេដាយបានពិតប្រាកដ ។ លោក វ៉ាត់ ចំរើន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា៖ «មកដល់ពេលនេះ កម្ពុជានឹងសល់១ប្រភេទទៀតដែលសង្ឃឹមខ្ពស់ថានឹងអាចយកមេដាយក្នុងព្រឹត្តិការណ៍កីឡា៤ឆ្នាំម្ដងនេះបានគឺកីឡាសូហ្វតេន្នីសដែលពួកគេបានធ្វើដំណើរចេញពីប្រទេសកម្ពុជានាថ្ងៃទី២៦ នេះហើយនឹងចាប់ផ្ដើមប្រកួតនាថ្ងៃទី២៨ ខែសីហាខាងមុខ ។»

ក្នុងជំនឿចិត្តខ្ពស់ ដោយរំពឹងទៅលើប្រភេទកីឡាសូហ្វតេន្នីស ដែលជាប្រភេទកីឡាចុងក្រោយនេះ គឺដោយសារថ្នាក់ដឹកនាំកីឡា បានឃើញពីការវិវត្តន៍ខ្លួននៅឆាកអន្តរជាតិ និងពិភពលោកខ្លាំងរហូតដល់ដណ្តើមបានចំណាត់ថ្នាក់លេខ៩ ក្នុងពិភពលោក និង បរកួតបានមេដាយសឹងគ្រប់ការព្រឹត្តិការណ៍ធំៗនៅក្រៅប្រទេស ។ សូមបញ្ជាក់ថា មុននឹងឈានទៅប្រកួតនៅប្រទេសឥណ្ឌូនេស៊ីនេះ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានធ្វើការបញ្ជូនអត្តពលិករបស់ខ្លួនមួយក្រុមចេញទៅធ្វើការហ្វឹកហាត់នៅប្រទេសជប៉ុនរយៈពេល២ខែ ដើម្បីក្រេបយកចំណេះដឹង និងបច្ចេកទេសនៃការលេងឱ្យបានល្អថែមផងដែរ ៕

ប៉ាវឡុង ជីង

មតិយោបល់