គួរឱ្យស្តាយ! ម្ចាស់មេដាយមាសអាស៊ី សាលី អ៊ូមើត មានបញ្ហាស្មាមិនអាចបន្តប្រកួតនាថ្ងៃស្អែកឡើយ!

នូ មករា August 25, 2018


ឥណ្ឌូនេសុី៖ បន្ទាប់ពីខិតខំប្រឹងប្រែងប្រកួតយកមេដាយមាស និងសំរឹទ្ធពីព្រឹត្តិការណ៍កីឡា Asian Games នៅប្រទេសឥណ្ឌូនេស៊ីកាលពីព្រឹកមិញហើយនោះ កីឡាករ សាលី អ៊ូមើត ត្រូវថ្នាក់ដឹកនាំសុំផ្អាកការប្រកួតនាថ្ងៃទី ២៦ ខែសីហា ស្អែកនេះ បន្ទាប់ពីគ្រូពេទ្យពិនិត្យឃើញថារូបគេមានបញ្ហាដៃ។


អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកវ៉ាត់ ចំរើន បានមានប្រសាសន៍មុននេះថា៖ «តាមពិតកីឡាកររូបនេះ ត្រូវប្រកួតមួយវិញ្ញសាទៀតនៅថ្ងៃស្អែកនេះតែដោយសារ សាលី អូ៑មើត ឈឺដៃធ្លាក់ស្មាទើបយើងសុំឲ្យគាត់ឈប់លេងតែម្ដង កុំឱ្យមានបញ្ហាធ្ងន់ជាងនេះដែលយើងមិននឹកស្មាន។ »


ជាមួយគ្នានេះដែរ ក្រៅពីប្រភេទកីឡាម៉ូតូទឹកនេះ កម្ពុជាក៏មាន២ប្រភេទកីឡាទៀតដែលត្រូវប្រកួតនាថ្ងៃស្អែកនេះផងដែរ គឺកីឡាទូកក្ដោងដែលត្រូវប្រកួតនាវេលាម៉ោង ១និង៥នាទី នៅឆ្នេរAncol Marina និងប្រភេទកីឡាការ៉ាតេដូ ប្រកួតនៅសាល JCC Plenary វេលាម៉ោង ២និង ៥នាទី៕

ប៉ាវឡុង ជីង

មតិយោបល់