អស្ចារ្យមែន! កីឡាករ សាលី អ៊ូមើត ឈ្នះមេដាយមាសជូនកម្ពុជាបំបែកកំណត់ត្រា ៦៤ឆ្នាំនៅ Asian Games

នូ មករា August 25, 2018


ឥណ្ឌូនេសុី: សូមអបអរដល់កីឡាករម៉ូតូទឹក សាលី អ៊ូមើត ដែលបានឈ្នះមេដាយមាសលើវិញ្ញាសា Ski Modified មួយទៀតហើយជូនកម្ពុជា បន្ទាប់ពីកីឡាការិនីកម្ពុជា ខាន់ ចេសា (Jessa Khan) លើប្រភេទកីឡាជូជីតស៊ូដែលឈ្នះមេដាយមកជូនកម្ពុជាម្សិលមិញ ។


អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា៖ «នេះជាជោគជ័យដ៏ធំមួយទៀតរបស់កម្ពុជា ដោយកីឡាករម៉ូតូទឹក សាលី អ៊ូមើត ឈ្នះមេដាយមាស ហើយនេះ ក៏ជាមោទកភាពយ៉ាងខ្លាំង ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស ដែលកីឡាកម្ពុជាយើង អាចបំបែកឯកត្តកម្ម ៦៤ ឆ្នាំ (តាំងពីឆ្នាំ ១៩៥៤) បានក្នុងព្រឹត្តិការណ៍កីឡា Asian Games នេះដែលបានឈ្នះមេដាយមាសរហូតទៅដល់២គ្រឿង!»

អត្ថបទ: ប៉ាវឡុង ជីង

មតិយោបល់