អបអរសាទរ! កីឡាការិនីកម្ពុជា ខាន់ ចេសា ឡើងវគ្គផ្តាច់ព្រ័ត្រនៅ Asian Games ហើយ!

នូ មករា August 24, 2018


ឥណ្ឌូេសុី៖  នៅទីបំផុតកីឡាការិនីកម្ពុជា ខាន់ ចេសា (Jessa Khan) បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រក្នុងប្រភេទកីឡាជឺជិតស៊ូ បន្ទាប់ពីបានផ្តួលគូប្រកួតមកពីប្រទេសថៃ ហ្វីលីពីន និងអុីរ៉ង់ បានដោយជោគជ័យរួចមក ។

នៅជុំចុុងក្រោយនេះ រូបនាងនឹងត្រូវជួបកីឡាការិនីមកពីអារ៉ាប់រួមអេមីរ៉េតដើម្បីដណ្តើមមេដាយមាសជាបន្តទៀត ពោលគឺរូបគេកំពុងកាន់មេដាយប្រាក់ក្នុងដៃរួចជាស្រេច ហើយបើគេអាចផ្តួលគូប្រកួតបាន នោះ ខាន់ ចេសា នឹងក្លាយជាកីឡាការិនីទី២ នៅកម្ពុជាដែលឈ្នះមេដាយមាស បន្ទាប់ពីកីឡាការិនី ស៊ន សៀវមុី កាលពីឆ្នាំ២០១៤ ។ សូមជូនពរកីឡាការិនីរូបនេះទទួលបានជ័យជម្នះក្នុងវគ្គផ្តាច់ព្រ័ត្រនេះ!

អត្ថបទ៖  មករា

មតិយោបល់