Asian Games: អត្តពលិកកីឡាជិតជីស៊ូកម្ពុជាផ្តួលគូប្រកួត​ដោយពិន្ទុ ១០០-០ ដូចគ្នា

នូ មករា August 24, 2018


ឥណ្ឌូនេសុី៖ ​កីឡាការិនីកម្ពុជា ខាន់ ចេសា បានបង្ហាញភាពភ្ញាក់ផ្អើលជាខ្លាំងនៅក្នុងព្រឹត្តិការណ៍កីឡាទ្វីបអាសុីដែលកំពុងប្រព្រឹត្តទៅនៅប្រទេសឥណ្ឌូនេសុីបន្ទាប់ពីិបានផ្តួលគូប្រកួតមកពីប្រទេសថៃ ដោយលទ្ធផលឈ្នះដាច់លើកីឡាការិនីថៃ Boonsorn ក្នុង​ពិន្ទុ​ខ្ពស់​បំផុត ១០០-០ ។

សូមបញ្ជាក់ថា កីឡាការិនី ខាន់ ចេសា នឹងបានឡើងទៅវគ្គ ១/៤ ដោយស្វ័យប្រវត្តិតែម្តងបន្ទាប់ពីកីឡាការិនី LA Yi-Wen របស់ចិនបានបោះបង់ការប្រកួតក្នុងវគ្គ ១/៦ រួចមក ។
នៅក្នុងប្រភេទកីឡាដដែលនេះ កីឡាករ​ ខូវ វិវឌ្ឍនា ​​បានប្រើ​​ពេល​ត្រឹម​ ១៥ វិនាទី ដើម្បី​ផ្ដួល​កីឡាករ​មក​ពី អារ៉ាប់រួម ALKAABI Humaid ក្នុង​ជ័យជម្នះ​ពិន្ទុ​ខ្ពស់​បំផុត​ ១០០-០ ក្នុង​វិញ្ញាសាជិតជីស៊ូ ​ទម្ងន់​ក្រោម ៦៩ គីឡូក្រាមវគ្គ៣២នាក់ ៕
អត្ថបទ: មករា

មតិយោបល់