ក្រុមវ៉ូវីណាម មកដល់មាតុភូមិកម្ពុជាវិញជាមួយនឹងមេដាយសរុប ២៩គ្រឿង

នូ មករា August 13, 2018


ភ្នំពេញ៖ ក្រុមប្រតិភូកីឡាវ៉ូវីណាមកម្ពុជាបានមកដល់មាតុប្រទេសវិញហើយនៅព្រឹកថ្ងៃទី១៣ ខែសីហានេះបន្ទាប់ពីបានបំពេញភារកិច្ចនៅក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកអាស៊ីអាគ្នេយ៍ (5th South East ASIAN Vovinam Championship 2018) នៅទីក្រុងNayPiyTawប្រទេសមីយ៉ាន់ម៉ានោះនៅប្រទេសមីយ៉ាន់ម៉ាដោយបាននាំមកជាមួយនូវមេដាយសរុបចំនួន ២៩គ្រឿង រួមមានមាស​ ៦​គ្រឿង,​ ប្រាក់​ ៨​ គ្រឿង និងសំរឹទ្ធិ ១៥គ្រឿងផងដែរ ។ 

 

ជាមួយគ្នានេះ លោក​ ប៉ុន​ សុខ​ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា​ តំណាងឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា បានអញ្ជើញទទួលគណៈប្រតិភូកីឡាវ៉ូវីណាមប្រកបដោយក្តីរីករាយបំផុត ។ លោក អ៊ូ រតនា អនុប្រធានសហព័ន្ធបានមានប្រសាសន៍ថា ក្រុមអត្តពលិកកីឡាវ៉ូវីណាមកម្ពុជាឈ្នះមេដាយ២៩គ្រឿងហើយស្ថិតនៅចំណាត់ថ្នាក់លេខ៣ ចំណែកប្រទេសវៀតណាមលេខចំណាត់ថ្នាក់១ និងប្រទេសមីយ៉ាន់ម៉ាលេខចំណាត់ថ្នាក់២ ។

សូមបញ្ជាក់ថាក្នុងការប្រកួត៥លើកនេះកម្ពុជាដណ្ដើមបានចំណាត់ថ្នាក់លេខ២ចំនួន២លើកខណៈដែល៣លើកទៀតកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ៣ ទាំង២លើក ។ ការប្រកួតលើកទី៥នេះមានប្រទេសចំនួន៨ក្នុងតំបន់អាស៊ានចូលរួមគឺកម្ពុជា, មីយ៉ាន់ម៉ាដែលជាម្ចាស់ផ្ទះ, វៀតណាម, ឡាវ, ថៃ, ហ្វីលីពីន, ឥណ្ឌូនេស៊ី និងទីម័រខាងកើត ។ ចំពោះវិញ្ញាសាដែលដាក់ឲ្យប្រកួតមានចំនួន៣០ហើយកម្ពុជាចូលរួមប្រកួតចំនួន២៩វិញ្ញាសា ៕

 

អត្ថបទ៖ មករា

មតិយោបល់