Zinedine Zidane ក្លាយជាគ្រូបង្វឹងថ្មីរបស់ក្លឹប Real Madrid
នូ មករា January 5, 2016
អតីតកីឡាកររបស់ក្លឹប Real Madrid ក៏ដូចជាកីឡាករសញ្ជាតិបារាំង Zinedine Zidane ត្រូវបានក្លឹប Real Madrid ប្រកាសតែងតាំងជាអ្នកចាត់ការទូទៅថ្មីរបស់ក្លឹប ដើម្បីជំនួសអ្នកចាត់ការចាស់លោក Rafael Benitez ដែលត្រូវបានក្លឹបដកចេញពីដណ្តែង ក្រោយដឹកនាំបានរយៈពេល ៧ ខែ។ ក្រោយទទួលតំណែង អ្នកចាត់ការ វ័យ ៤៣ ឆ្នាំ បានបង្ហាញចំណាប់អារម្មណ៍ថា៖ “ខ្ញុំនឹងធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីជួយឲ្យក្លឹបល្អជាងនេះ។ នេះជាថ្ងៃសំខាន់បំផុតនៅក្នុងអាជីពរបស់ខ្ញុំ។ យើងមានអ្នកគាំទ្រដ៏អស្ចារ្យបំផុតលើលោក និងជាក្លឹបដែលមានប្រវិត្តយូរផងដែរ ដូចនេះខ្ញុំនឹងខិតខំធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យក្លឹបឈ្នះក្នុងការប្រកួត។ ”។ គួរបញ្ជាក់ផងដែរថា Zidane នឹងចុះកុងត្រារយៈពេល ២ ឆ្នាំ កន្លះ នៅកីឡដ្ឋាន Santiago Bernabéu និងក្លាយជាអ្នកចាត់ការក្រុម Real Madrid ទី១៣ ក្នុងសតវត្សនេះ។
ប្រែសម្រួលដោយ៖ រិទ្ធី
ប្រភព៖ Fox Sports