ប្រកួតប៉េងប៉ុងអបអរខួបមិត្តភាពខួបទី៦០មិត្តភាពកម្ពុជា-ចិន

នូ មករា August 6, 2018


ភ្នំពេញ៖ សមាគមមិត្តភាពកម្ពុជា-ចិនសហការជាមួយសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា និងក្លិបវាយកូនឃ្លីលើតុ All-Star របស់កម្ពុជាបានរៀបចំការប្រកួតកីឡាវាយកូនឃ្លីលើតុពេញមួយថ្ងៃទី៥ ខែសីហានេះរវាងក្រុមជម្រើសជាតិកម្ពុជាជាមួយក្រុមមកពីទីក្រុងភីងហ៊ូនៃខេត្តជឺជាំងប្រទេសចិន ។ លោកឧកញ៉ា រ័ត្ន សុខន ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ក៏ដូចជា លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានអញ្ជើញចូលរួមក្នុងពិធីបើកការប្រកួតនោះ ។

សូមបញ្ជាក់ថា ការប្រកួតនេះទោះបីជាក្រុមទាំងសងខាងត្រូវបញ្ចេញឲ្យអស់ពីសមត្ថភាពក៏ពិតមែនប៉ុន្តែអ្វីៗត្រូវផ្ដោតជាសំខាន់លើមិត្តភាពច្រើនជាង ។ លោក ឃុន ផាន់និត ដែលជាម្ចាស់ក្លិបកីឡាវាយកូនឃ្លីលើតុ All-Star បានបញ្ជាក់ថា នេះជាមោទនភាពណាស់ដែលសហព័ន្ធសម្រេចជ្រើសរើសក្លិបរបស់លោកជាកន្លែងប្រកួត ។ សូមបញ្ជាក់ថា ក្លឹបAll-Starr ជាក្លិបសមាជិករបស់សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា និងជាក្លិបសកម្មមួយដែលតែងតែចូលរួមគ្រប់សកម្មភាពរបស់សហព័ន្ធ ។ សូមបញ្ជាក់ថា ការប្រកួតនេះគឺខាងភាគីចិនមានកីឡាករចំនួន៨រូប ចំណែឯខាងកម្ពុជាក៏មានកីឡាករចំនួន៨រូបដែរហើយវិញ្ញាសាដែលដាក់ឲ្យប្រកួតមានវិញ្ញាសាប្រកួតជាក្រុមវិញ្ញាសាប្រកួតជាគូ និង វិញ្ញាសាប្រកួតជាឯកត្តជន ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់