អត្តពលិកជាង ៥០ប្រទេសចូលរួមរត់ប្រណាំងម៉ារ៉ាតុងចក្រភពខ្មែរលើកទី៥ ឆ្នាំនេះ

នូ មករា August 6, 2018


សៀមរាប៖ បន្ទាប់ពីមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាង៥០ប្រទេសបានចូលរួមរត់នៅក្នុងព្រឹត្តិការណ៍រត់ម៉ារ៉ាតុងចក្រភពខ្មែរលើកទី៥ ដែលរៀបចំនៅលើទឹកដីអង្គរ ខេត្តសៀមរាបនាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ ម្ស៊ិលមិញនេះ ។ លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានលើកឡើងថា នេះមកពីពួកគេឃើញ ប្រទេសកម្ពុជាមានសុខសន្តិភាពល្អ ។
លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍ថា អត្រាកំណើននៃចំនួនអត្តពលិកចូលរួមទាំងភ្ញៀវជាតិ និងអន្តរជាតិក្នុងព្រឹត្តិការណ៍ខាងលើពីមួយឆ្នាំទៅមួយឆ្នាំដោយសាតែប្រទេសកម្ពុជាមានសន្តិភាព សេ្ថរភាពនយោបាយ និងសន្តិសុខល្អ មិនបង្កក្តីបារម្ភដល់ភ្ញៀវអន្តរជាតិពិសេសអត្តពលិករត់ប្រណាំងអន្តរជាតិដោយពួកគេបានចុះឈ្មោះរាប់ខែតាំងពីមុនពេលបោះឆ្នោតសកលម្ល៉េះ។
លោកបានបន្តថា អ្នករត់ប្រណាំង៤២គីឡូម៉ែត្រនេះភាគច្រើនជាជនបរទេសមកពី ៥០ប្រទេសដែលក្នុងនោះអត្តពលិកទាំង ៣,០៥៥នាក់ ដែលមកចូលរួមនេះមានអត្តពលិកដែលជាភ្ញៀវក្នុងស្រុក ១,៤០០នាក់ និងអត្តពលិកដែលជាភ្ញៀវអន្តរជាតិចំនួន ១,៦៥៥នាក់ ដែលចំនួនភ្ញៀវមកពីប្រទេសចិនឈរនៅលំដាប់លេខ១ ជប៉ុនឈរនៅលំដាប់លេខ២ និងភ្ញៀវម៉ាឡេស៊ីឈរនៅលលំដាប់លេខ៣ ៕
អត្ថបទ៖ ប៉ាវឡុង ជីង

 

មតិយោបល់