ជាង ៣០០០នាក់ រត់ម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរលើកទី៥ឆ្នាំនៅថ្ងៃអាទិត្យនេះ

នូ មករា August 4, 2018


ភ្នំពេញ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថាមកទល់ពេលនេះអ្នកចុះឈ្មោះចូលរួមរត់ម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរលើកទី៥នាថ្ងៃទី៥ ខែសីហាស្អែកនេះមានអ្នកចូលរួមរត់ចំនួនជាង៣.០០០នាក់ហើយ ។ សូមបញ្ជាក់ថា រត់ម៉ារ៉ាតុងមានន័យថារត់ចម្ងាយផ្លូវ៤២,១៩៥គីឡូម៉ែត្រចម្ងាយផ្លូវដែលរត់គឺវាស់វែងដោយអង្គការម៉ារ៉ាតុងអន្តរជាតិ ហើយកាលពីឆ្នាំកន្លងមកមានអ្នកចូលរួមរត់ជាង ២.០០០នាក់ ហើយឆ្នាំនេះបានកើនឡើងជាង៣០០០ នាក់ក្នុងនោះមានជនបរទេសជាង១១៥៥នាក់មកពី៤៩ប្រទេស ។

ដោយសាររដូវនេះជារដូវដែលប្រជាជនអាស៊ីអាស៊ីវិស្សមកាលហេតុនេះអ្នករត់ភាគច្រើនជាជនជាតិអាស៊ីដែលក្នុងនោះចិនមានចំនួនច្រើនជាងគេក្រៅពីនោះជប៉ុននៅលំដាប់លេខ២ និងសិង្ហបូរីនៅចំណាត់ថ្នាក់លេខ៣ក្នុងចំណោមជនបរទេសជាង ១.០០០នាក់មានចិនប្រមាណ៥០០នាក់ហើយ ។ ក្រៅពីរត់ចម្ងាយ៤២,១៩៥គីឡូម៉ែត្រនៅមានរត់១០គីឡូម៉ែត្រ រត់២១គីឡូម៉ែត្រ និងរត់កម្សាន្តជាលក្ខណៈគ្រួសារ៣គីឡូម៉ែត្រ ។ សម្រាប់ព្រឹត្តិការណ៍នេះគណៈកម្មការរៀបចំបានរៀបចំស្នាក់ការសង្គ្រោះ៣កន្លែងរថយន្ដសង្គ្រោះ ៥ គ្រឿង ព្រមទាំងមធ្យោបាយសង្គ្រោះបឋមមួយចំនួនទៀត ។ជាមួយនេះសម្រាប់ស្ថានីយ៍ផឹកទឹកគឺរៀបចំរាល់២គីឡូម៉ែត្រមាន មួយកន្លែង ។ លោកអគ្គលេខាធិការបានអះអាងថាព្រឹត្តិការណ៍កំពុងតែឈានទៅកានភាពជោគជ័យហើយព្រោះពីមួយឆ្នាំទៅមួយឆ្នាំចំនួនអ្នកចូលរួមរត់មានការកើនឡើងរហូតគ្រាន់មិនកើនច្រើនប៉ុណ្ណោះ ។ ចំពោះថវិកាដែលប្រមូលបានគឺសម្រាប់ប្រើប្រាស់ក្នុងគោលដៅមនុស្សធម៌ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់