កីឡាការិនីហែលទឹក ហែមថុន វិទីនី ក្លាយជាអគ្គរាជទូតសុច្ឆន្ទៈឲ្យក្រុមហ៊ុនលក់សំភារៈកីឡា TYR

នូ មករា July 25, 2018


ភ្នំពេញ៖ កីឡាការិនីហែលទឹក ហែមថុន វិទីនី ដែលជាចៅបង្កើតលោកព្រឹទ្ធាចារ្យហែម ថុន បានក្លាយជាអគ្គរាជទូត
សុច្ឆន្ទៈឲ្យក្រុមហ៊ុនTYR ជាលើកដំបូងដែលជាក្រុមហ៊ុនល្បីឈ្មោះដំបូងគេបង្អស់នាំចូលគ្រប់សំភារៈហែលទឹកមក
កាន់ប្រទេសកម្ពុជា។ វិទីនី បានលើកឡើងថានាងពិតជាសប្បាយរីករាយបំផុតដែលបានក្លាយខ្លួនជាអគ្គរាជទូតសុច្ឆន្ទៈតំណាងឲ្យក្រុមហ៊ុនTYRគឺជាក្រុមហ៊ុនល្បីឈ្មោះដំបូងគេបង្អស់នាំចូលគ្រប់សំភារៈហែលទឹកមកកាន់ប្រទេសកម្ពុជាហើយក៏ជាផលិតផលដែលនាងពេញចិត្តប្រើប្រាស់បំផុតសម្រាប់ការហ្វឹកហាត់ និងប្រកួត។


សូមជម្រាបថា សម្រាប់បងប្អូនដែលត្រូវការឈុតហែលទឹក និងសំភារៈហែលទឹកល្អៗនៅកម្ពុជានឹងត្រឹមត្រូវតាមស្តង់ដារ ឥឡូវនេះទីតាំងរបស់ TYR មាន2កន្លែងនៅកម្ពុជាគឺមាននៅ the place gym bkk នឹងនៅ The place GYM TK ផងដែរ។


លោក ហែម គិរី អគ្គលេខាធិការនៃសហព័ន្ធខែ្មរហែលទឹកបានថ្លែងថា នេះជាកិត្តិយសរបស់សហព័ន្ធខែ្មរហែលទឹក និងកីឡាករ-កីឡាការិនីហែលទឹកកម្ពុជាក្លាយខ្លួនជាអគ្គរាជទូតតំណាងឲ្យក្រុមហ៊ុនTYR ដែលជាក្រុមហ៊ុនល្បី
ឈ្មោះមួយនោះ ។


សូមបញ្ជាក់ថាពេលនេះកីឡាការិនី ហែមថុន វិទិនី មានអាយុ២៣ឆ្នាំហើយ ។ នាងចូលប្រឡុកជាមួយនឹងកីឡា
ហែលទឹកតាំងពីអាយុ៦ឆ្នាំមកម្ល៉េះ ។ នាងមិនត្រឹមតែជាចៅរបស់លោកព្រឹទ្ធាចារ្យហែម ថុនដែលធ្លាប់ជាអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក  នាងក៏ជាក្មួយបង្កើតរបស់ លោកហែម គីរី ដែលជាអគ្គលេខាធិការសហ
ព័ន្ធខ្មែរកីឡាហែលទឹកបច្ចុប្បន្ននេះដែរ ៕

អត្ថបទ៖ ប៉ាវ ជីងឡុង

មតិយោបល់