ស្ងាត់ៗ ការ៉ាតេដូកម្ពុជាឈ្នះមេដាយមាស នៅ Thailand Open 2018

នូ មករា July 25, 2018


ភ្នំពេញ៖ កាលពីយប់ថ្ងៃច័ន្ទកន្លងទៅថ្មីៗនេះ ក្រុមកីឡាករកីឡាការិនី របស់សហព័ន្ធកីឡាការ៉ាតេដូ បាននាំយកមេដាយមាស១គ្រឿង ពីព្រឹត្តិការណ៍ប្រកួតកីឡាការ៉ាតេជើងឯក Thailand Open 2018 នៅព្រះរាជាណាចក្រថៃ។


លោក ឡាច ច័ន្ទដារ៉ា អគ្គលេខាធិការរង់សហព័ន្ធកីឡាការ៉ាតេមានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកួតជើងឯកនេះ មានប្រទេសចូលរួមចំនួន២៣ ប្រទេសដែលបានចាប់ផ្ដើមពីថ្ងៃ ទី១៩ ដល់ថ្ងៃទី២២ ខែកក្កដា ដោយកម្ពុជា បានបញ្ជូនកីឡាករ កីឡាការិនីចំនួន១៨នាក់ ហើយមានតែ កុមារ៉ា ឡាច រ៉ាយុទ្ធ មួយប៉ុណ្ណោះដែលប្រជែងបានមេដាយមាសលើវិញ្ញាសាប្រកួតសម្តែងកក្តាឯកក្តជនដែលមានអត្តពលិកមកពី៦ប្រទេស មានដូចជា៖ ថៃ  ម៉ាឡេស៊ី  វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី និងកម្ពុជា សរុបមានអត្តលិកចំនួន៤២នាក់ប្រជែងក្នុងវិញ្ញាសាមួយ។


លោកបានបន្តថា កន្លងមកអត្តពលិកកម្ពុជាក្នុងព្រឹត្តិការណ៍ប្រកួតកម្រិតអន្តរជាតិធំៗ ពុំធ្លាប់ប្រជែងឈ្នះ ប្រទេសខ្លាំងៗទាំងអស់នោះទេ ពោលទាំងវិញ្ញាសាប្រយុទ្ធ និងវិញ្ញាសាសម្តែងកក្តា ប៉ុន្តែលើកនេះ កម្ពុជាមានលទ្ធភាពប្រជែងឈ្នះប្រទេសខ្លាំងពី៣ទៅ៤ប្រទេសរហូតឈានដល់វគ្គឡើងទៅដណ្តើមមេដាយ។

ដូច្នះអាចសន្និដ្ឋានបានថាអត្តពលិកកម្ពុជាមានសមត្ថភាពរីកចម្រើនខ្លាំង បើធៀបនឹងការចូលរួមឆ្នាំមុនៗ ខណៈដែលកីឡាករ -ការិនី អាចប្រជែងឈ្នះកីឡាកការិនីខ្លាំងៗមកពីប្រទេសវៀតណាម និងហ្វីលីពីនរហូតឈានដល់វគ្គដណ្តើមយកមេដាយ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់