អ្នកលេងគុនខ្មែរ Emmanuel ផ្តួលអ្នកប្រយុទ្ធឥណ្ឌា បង្អួតទង់ជាតិខ្មែរនៅសិង្ហបុរី

នូ មករា July 20, 2018


សិង្ហបុរី៖ កីឡាករនីហ្សេរីយ៉ា Emmanuel Onyedikachi  បានផ្តួលកីឡាករឥណ្ឌា Sandeep Kumar Dahiya ត្រឹមទឹកទី១ នៅក្នុងព្រឹត្តិការណ៍ ONE Warrors Series 2 នៅប្រទេសសិង្ហបុរីដើម្បីដណ្តើមជ័យជម្នះ ។ មុននឹងឈានទៅលើកបង្អួតទង់ជាតិកម្ពុជាក្នុងការប្រកួតដ៏ធំនេះ​ អ្នកប្រយុទ្ធស្បែកខ្មៅដែលទទួលបានការបណ្តុះបណ្តាលនៅក្លឹបរបស់កីឡាករ ចាន់ រតនា បានប្រើជើងទាត់គូប្រកួតរបស់ខ្លួនរហូតខូចជើងស្តាំមិនអាចតស៊ូបន្តបានឡើយ ។

សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍នេះដែរ កីឡាករ ចាន់ សំអាត បានទទួលបរាជ័យ បន្ទាប់ពីត្រូវកីឡាករហ្វីលីពីន Michael Fangki បញ្ឈប់ត្រឹមទឹកទី១ រួចមក ៕

អត្ថបទ៖ មករា

មតិយោបល់