កម្ពុជា ដណ្តើមបានមេដាយ២គ្រឿងពីការប្រកួតកីឡាប៉េតង់ជើងឯកអាស៊ី!

នូ មករា July 16, 2018


ភ្នំពេញ៖ ក្រុមកីឡាប៉េតង់កម្ពុជាដណ្តើមមេដាយ ២គ្រឿងនៃព្រឹត្តិការណ៍ការប្រកួតប៉េតង់ជ្រើសរើសជើងឯកអាស៊ីនៅប្រទេសម៉ាឡេស៊ីដែលកំពុងប្រព្រឹត្តិទៅពីថ្ងៃទី១៣ ខែកក្កដា ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨។ លោក សុខ ម៉ុង ជាគ្រូបង្វឹកក្រុមកីឡាប៉េតង់ជម្រើសជាតិបានប្រាប់ពីម៉ាឡេស៊ីមកថា កីឡាការិនី កែ ឡេង ដែលជាម្ចាស់មេដាយមាសពិភពលោក៣ជំនាន់នោះទទួលបានសំរឹទ្ធក្នុងវិញ្ញាសាវាយពិន្ទុ (Shooting) ដោយចាញ់កីឡាការិនីចិនតៃប៉ិក្នុងលទ្ធផល ៤២ទល់៤៩ ។ ចំណែកកីឡាករ ឃួន លីហ៊ ទទួលបានប្រាក់ក្នុងវិញ្ញាសាវាយពិន្ទុដោយចាញ់កីឡាករម៉ាឡេស៊ីនៅវគ្គផ្តាច់ព្រ័ត្រ ។
ការប្រកួតប៉េតង់ជ្រើសរើសឯកកម្រិតអាស៊ីនៅប្រទេសម៉ាឡេស៊ីនេះក្រុមកីឡាប៉េតង់កម្ពុជាបានបញ្ជូនកីឡាការិនី៤នាក់ក្នុងនោះមានម្ចាស់មេដាយមាស៣ជំនាន់ គឺកីឡាការិនី កែ ឡេង, កីឡាការិនី ស្រ៊ាង សុរ៉ាឃីម, កីឡាការិនី អ៊ុន ស្រីយ៉ា និងកីឡាការិនី ឌួង ឌីណា ដោយប្រកួតលើ២វិញ្ញាសា គឺវិញ្ញាសាវាយយកពិន្ទុ និងវិញ្ញាសាវាយ៣នាក់ទល់៣នាក់នារី។ លោក អ៊ុក យ៉ារី គ្រូបង្វឹកយុវជនក៏បានប្រាប់ឲ្យដឹងថា ក្រុមកីឡាប៉េតង់កម្ពុជាបានបញ្ជូនកីឡាករក្រុមយុជន៤ នាក់ទៀត ក្នុង នោះកីឡាករ ឃួន លីហ៊, កីឡាករ កុយ សុភក្រ្តា, កីឡាករ ភាព វ៉ាឃីម និងកីឡាករ កៅ ភក្តី ដោយប្រកួតលើ២វិញ្ញាសា គឺវិញ្ញាសាវាយយកពិន្ទុ និងវិញ្ញាសាវាយ៣នាក់ទល់៣នាបុរស ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់