វាយសីកម្ពុជា គ្រោងបញ្ជូនអត្តពលិក១០នាក់ទៅប្រកួត ASEAN School Games សប្ដាហ៍ក្រោយនេះ

នូ មករា July 10, 2018


ភ្នំពេញ៖ នៅថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែកក្កដា ខាងមុខ សហព័ន្ធកីឡាវាយសីកម្ពុជាត្រៀមនឹងបញ្ជូនកីឡាករ-ការិនីរបស់ខ្លួនចំនួន១០រូបទៅចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាសិស្សអាស៊ាន ឬ ASEAN School Games នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលនេះជាលើកទី៣ហើយដែលកីឡាវាយសីយុវជនថ្នាលកម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍នេះ ហើយចំពោះ ២លើកកន្លងមក អត្តពលិកវាយសីកម្ពុជា ពុំទាន់ឈ្នះបានមេដាយនៅឡើយនោះទេ ។
លោក ជាម សុភា អគ្គលេខាធិការរង់សហព័ន្ធកីឡាវាយសីកម្ពុជាបានមានប្រសាសន៍ថា ឆ្នាំនេះវាយសីកម្ពុជាមានរំពឹងអាចឈានដល់វគ្គផ្តាច់ព្រ័តដ្បិតការហ្វឹកហាត់សហព័ន្ធបានត្រៀមខ្លួនមុន៥ខែ គឺគ្រប់គ្រាន់សម្រាប់អត្តពលិកវ័យក្មេងកម្ពុជា ប្រកួតប្រជែងនឹងបណ្តាប្រទេសនៅអាស៊ានបាន ។ លោកបានបន្តថា សហព័ន្ធនឹងបញ្ជូនកីឡាករ កីឡាការិនីវ័យក្មេងចូលរួមព្រឹត្តិការណ៍ខាងលើនេះព្រោះសហព័ន្ធចង់ផ្តល់ឱកាសឱ្យពួកគេបានចូលរួមប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍អន្តរជាតិដើម្បីទទួលយកបទពិសោធន៍ល្អៗពីបណ្តាប្រទេសក្នុងតំបន់ដើម្បីត្រៀមខ្លួនប្រជែងដណ្តើមមេដាយនៅស៊ីហ្គេមឆ្នាំ២០២៣ ៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់