ក្លឹប SUPHANBURI ចុះកុងត្រាជាមួយអ្នកចាំទី SINTAWEECHAI ក្នុងរយៈពេល ៣ ឆ្នាំ

នូ មករា December 28, 2015


ក្លឹប Suphanburi FC នៃលីកកំពូលប្រទេសថៃ ឬ Thai Premier League បានប្រកាសជាផ្លូវការក្នុងការកុងត្រាជាមួយអ្នកចាំទីវ័យ ៣៣ ឆ្នាំ Sinthaweechai Hathairattanakool កាលពីពេលថ្មីៗនេះ។

លោក Warawut Silpa-Archa ដែលជាប្រធានក្លឹបបាននិយាយថា៖ “កត្តាសំខាន់ក្នុងការសម្រេចចុះកុងត្រាជាមួយអ្នកចាំទី Sintaweechai គឺដោយសារតែបទពិសោធន៍នៅទីលានរបស់កីឡាកររូបនេះដែលមិនអាចរកបាននៅកន្លែងផ្សេងនោះទេ។ Sintaweechai គឺជាអ្នកចាំទីកំពូលមួយរូបដែលមានបទពិសោធន៍ ១០ ឆ្នាំ នៅក្នុងការប្រកួតបាល់ទាត់ទាំងក្នុងនិង ក្រៅប្រទេស។ កីឡាកររូបនេះក៏អាចចែករំលែកបទពិសោធន៍ដល់អ្នកចាំទីជំនាន់ក្រោយផងដែរ។”

“សម្រាប់បច្ចេកទេសរបស់កីឡាកររូបនេះវិញ យើងគ្មានអ្វីត្រូវសង្ស័យនោះទេ។ Sintaweechai គឺជាអ្នកចាំទីដែលលេងឲ្យជម្រើសជាតិជាង ១០ ឆ្នាំសម្រាប់ក្រុមជម្រើសជាតិនៃប្រទេសថៃ។ ភាពជោគជ័យនៅលើទីលានគឺជាកត្តាមួយចម្បង ប៉ុន្តែមូលហេតុសំខាន់គឺដូចអ្វីដែលខ្ញុំបានលើកឡើងគឺបទពិសោធន៍របស់កីឡាកររូបនេះ។”

“សម្រាប់តម្លៃនៃការផ្ទេរវិញ យើងនឹងទុកឲ្យក្លឹប Chonburi ជាអ្នកបង្ហាញប្រាប់អ្នកទាំងអស់គ្នា។ យើងគិតថាតម្លៃរបស់កីឡាកររូបនេះគឺសមរម្យសម្រាប់ក្លឹបSuphanburi។ ខ្ញុំពិតជាសរសើរដល់ក្លឹប Chonburi FC ដែលជាក្លឹបអាជីព ហើយបានផ្តល់ធនធានជាច្រើនដល់ជម្រើសជាតិ ព្រមទាំងអរគុណដល់ Sintaweechai ដែលសម្រេចចិត្តចូលរួមជាមួយគ្រួសារ Suphan។”

កីឡាករ Sinthaweechai Hathairattanakool វ័យ ៣៣ ឆ្នាំ បានចុះកុងត្រាជាមួយក្លឹប Suphanburi ក្នុងរយៈពេល ៣ ឆ្នាំដែលតម្លៃខ្លួនលើសពី ១០ លានបាត។ 

10390137_1540695146222114_6153493697989637981_n

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Football Forward thailand

មតិយោបល់