ញាក់សាច់! ណាហ្គា បន្ថែមសមាជិកថ្មីមកពីលីគទី២ កូរ៉េខាងត្បូង

នូ មករា June 27, 2018


ភ្នំពេញ៖ ក្លឹបបាល់ទាត់ណាហ្គាើលដ៍ ទើបតែបានបន្ថែមសមាជិកថ្មីមួយរូបទៀតមកពីលីគទី២ នៃប្រទេសកូរ៉េខាងត្បូងគឺកីឡាករ Song Chi Hoon ដែលមានសមត្ថភាពមិនធម្មតាពោលគឺរូបគេអាចលេងជាខ្សែបម្រើក៏បាន ប្រយុទ្ធក៏បាន និងស្លាបក៏បាន ហើយថែមទាំងធ្លាប់បានឈ្នះពានរង្វាន់ជាច្រើននៅក្នុង K-League Challenge របស់កូរ៉េទៀតផង ។ កីឡាកររូបនេះធ្លាប់លេងនៅក្លឹប Buncheon FC 1995  ដែលឈរនៅលំដាប់លេខ៥ នៃលីគទី២ កូរ៉េខាងត្បូងកាលពីឆ្នាំមុន ហើយក៏ជាអតីតសមាជិកក្លឹបក្រសួងការពារជាតិរបស់កម្ពុជាផងដែរ ។

សូមបញ្ជាក់ថា កាលពីថ្ងៃច័ន្ទកន្លងទៅថ្មីៗ ក្លឹបដែលកំពុងឈរនៅចំណាត់ថ្នាក់លេខ២ នៃលីគកំពូលកម្ពុជានេះក៏ទើបតែបានចុះកិច្ចសន្យាជាមួយនឹងអ្នកចាំទីដៃទី១ របស់ក្រុមជម្រើសជាតិកម្ពុជា ស៊ូ យ៉ាទី បន្ទាប់ពីរូបគេបានសម្រេចចាកចេញពីក្លឹបចាស់បឹងកេតរួចមក ៕

អត្ថបទ៖ មករា

មតិយោបល់