ក្រុមកីឡាបាល់បោះកម្ពុជាចូលរួមព្រឹត្តិការណ៍ FIBA Asia Cup 2021 Pre-Qualifiers ជុំទី១

នូ មករា June 25, 2018


ភ្នំពេញ៖ ក្រុមកីឡាបាល់បោះជម្រើសជាតិកម្ពុជាបានចេញដំណើរទៅកាន់ប្រទេសថៃហើយដើម្បីចូលរួមប្រ
កួតក្នុងព្រឹត្តិការណ៍ វគ្គជម្រុះហ្វីបាអាស៊ីជុំទី១ FIBA Asia Cup 2021 Pre-Qualifiers (1st Round)។ នេះជាលើកដំបូងហើយដែលក្រុមកីឡាបាល់បោះកម្ពុជាចូលរួមក្នុងព្រឹត្តិការណ៍កម្រិតទ្វីបបែបនេះហើយដែលការប្រកួតនេះទាមទារជាចាំបាច់នូវការប្រកួតជម្រុះ ។

ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ នៅ NONTHABURI ប្រទេសថៃ ។  កម្ពុជាបានបញ្ជូនប្រតិភូកីឡាចំនួន១៦នាក់ ដែលក្នុងនោះមានប្រធានប្រតិភូ១នាក់ អនុប្រធានប្រតិភូ១នាក់ គ្រូបង្វឹក១នាក់ គ្រូជំនួយ១នាក់ និងកីឡាករចំនួន ១២នាក់ទៅចូលរួមក្នុងព្រឹត្តិការណ៍នេះ ។


លោក ស៊ាន បូរ៉ាត ដែលជាប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជាបានជួបសំណេះសំណាលលើទឹកចិត្តដល់ប្រ
តិភូទាំងអស់មុនថ្ងៃចេញដំណើរកាលពីចុងសប្ដាហ៍កន្លងទៅ។ លោកបានសំណូមពរឱ្យកីឡាករទាំងអស់ត្រូវមាន
សាមគ្គីភាពនៅក្នុងក្រុមទើបយើងអាចទទួបានជោគជ័យហើយត្រូវមានការសម្រេចចិត្តឲ្យបានច្បាស់លាស់ក្នុងការ
លេងតើគួរត្រូវប្រយុទ្ធ ឬ ការពារឬក៏លេងដោយប្រយុទ្ធផង និង ការពារផង ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់