កម្ពុជា នឹងបញ្ជូនអត្តពលិកតេក្វាន់ដូ WTF ៥០ នាក់ទៅហ្វឹកហាត់ និងប្រកួតនៅកូរ៉េខាងត្បូង

នូ មករា June 6, 2018


ភ្នំពេញ៖ ខេមរសហព័ន្ធតេក្វាន់ដូWTF (World Taekwondo Federation) ត្រៀមបញ្ជូគ្រូបង្វឹក និងកីឡាករ-កីឡាការិនីជម្រើសជាតិតេក្វាន់ដូWTF ចំនួន៥០នាក់ទៅចូលរួម Taekwondowon Training Championships 2018 នៅទីក្រុងសេអ៊ូល និងទីក្រុង Muju ប្រទេសកូរ៉េខាងត្បូង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ និងបន្តការហ្វឹកហាត់បន្ថែមរួមទាំងចូលរួមការប្រកួតចំនួន២ទៀតផង។

លោក ជាតិ ខេមរា ជាគ្រូជំនួយបានប្រាប់ឲ្យដឹងថា ខេមរសហព័ន្ធតេក្វាន់ដូWTF នឹងបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីជម្រើសជាតិតេក្វាន់ដូ WTFចំនួន៥០នាក់រួមមាន លោក ឆយ យ៉ុងសុក ជាគ្រូបង្វឹក, កីឡាការិនីស៊ន សៀវម៉ី, កីឡាការិនី ឈឿង អាលីហ្សា, កីឡាករ ឈុន សុខឡុង និងកីឡាករ នី សុវណ្ណរ័ត្ន ដើម្បីចូលរួមចូលរួម Taekwondowon Training Championships 2018 ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨។ លោកបានបន្តថា បន្ទាប់មកក្រុមកម្ពុជានឹងចូលរួមការប្រកួត World University Taekwondowon Championships Group A ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ និងព្រឹត្តិការណ៍មួយទៀត គឺ Jeju Korea Taekwondowon Championships ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីត្រៀមលក្ខណៈចូលរួមការប្រកួតកីឡាអាស៊ី (Asian Game) លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់