កីឡាជាតិ៖ ខេត្តព្រៃវែងឈរលំដាប់លេខ១លើប្រភេទកីឡាតេក្វាន់ដូ WTF

នូ មករា June 4, 2018


ភ្នំពេញ៖ នៅព្រឹកថ្ងៃ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ លោក ហង់ជួន ណារ៉ុន  រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមក្នុងពិធីបំពាក់មេដាយជូនកីឡាករ-កីឡាការិនីកីឡាតេក្វាន់ដូ WTF (World Taekwondo Federation) នៃការប្រកួតកីឡាជាតិលើកទី២ ឆ្នាំ២០១៨ នៅអាគារប៊ូយ៉ុងក្នុងពហុកីឡដ្ឋានអូឡាំពិក ។ សម្រាប់កីឡាតៃក្វាន់ដូបានបញ្ចប់ការប្រកួតជាស្ថាពរហើយ ដោយក្រុមកីឡាតេក្វាន់ដូខេត្តព្រៃវែងឈរលំដាប់លេខ១ បន្ទាប់ពីដណ្តើមមេដាយសរុបចំនួន១០ ក្នុងនោះមេដាយមាសចំនួន៤គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយសំរិទ្ធ៣គ្រឿង ។
ចំណែកក្រុមកីឡាតេក្វាន់ដូក្រសួងមហាផ្ទៃដណ្តើមមេដាយ៥គ្រឿង ក្នុងនោះមេដាយមាសចំនួន៤គ្រឿង និងមេដាយប្រាក់១គ្រឿងរីឯក្រុមកីឡាតេក្វាន់ដូខេត្តមណ្ឌលគិរីដណ្តើមមេដាយ៧គ្រឿងក្នុងនោះមេដាយមាសចំនួន៣គ្រឿង មេដាយប្រាក់២គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង ។ ចំណែកក្រុមកីឡាតេក្វាន់ដូរាជធានីភ្នំពេញដណ្តើមមេដាយ៧គ្រឿងក្នុងនោះមេដាយមាសចំនួន៣គ្រឿងមេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ៣គ្រឿង ។ រីឯក្រុមកីឡាតេក្វាន់ដូ WTF ខេត្តបាត់ដំបងដណ្តើមមេដាយ៧គ្រឿង ក្នុងនោះមេដាយមាសចំនួន២គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយសំរិទ្ធ៣គ្រឿង រីឯក្រុមកីឡាតេក្វាន់ដូWTF ខេត្តកំពតដណ្តើមមេដាយ៧គ្រឿងក្នុងនោះមេដាយមាសចំនួន១គ្រឿងមេដាយប្រាក់៤គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង។
ចំពោះក្រុមកីឡាតេក្វាន់ដូWTF ខេត្តសៀមរាបដណ្តើមបានមេដាយ៩គ្រឿងក្នុងនោះមេដាយមាសចំនួន១គ្រឿងមេដាយ ប្រាក់២គ្រឿង និងមេដាយសំរិទ្ធ៦គ្រឿង ក្រុមកីឡាតេក្វាន់ដូWTFខេត្តមណ្ឌលគិរីណ្តើមមេដាយ៥គ្រឿង ក្នុងនោះមេដាយមាសចំនួន១គ្រឿងនិងមេដាយសំរិទ្ធ៤គ្រឿងហើយក្រុមកីឡាតេក្វាន់ដូWTF ខេត្តកណ្តាលណ្តើមមេ ដាយ៤គ្រឿងក្នុងនោះមេដាយមាសចំនួន១គ្រឿង និងមេដាយសំរិទ្ធ៣គ្រឿង។ រីឯក្រុមកីឡាតេក្វាន់ដូWTFខេត្តស្វាយ រៀងដណ្តើមមេដាយ៩គ្រឿង ក្នុងនោះមេដាយប្រាក់៣គ្រឿង និងមេដាយសំរិទ្ធ៦គ្រឿង ក្រុមកីឡាតេក្វាន់ដូWTFខេត្តព្រះវិហារដណ្តើមមេដាយ៣គ្រឿង មេដាយប្រាក់២គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង និងក្រុមកីឡាតេក្វាន់ដូWTFខេត្តកំពង់ចាមណ្តើមមេដាយសំរិទ្ធ១គ្រឿង ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់