កីឡាជាតិ៖ ចូលរួមអបអរ! ក្រុមបាល់ទះនារីខេត្តពោធិ៍សាត់ឈ្នះមេដាយមាសប្រកបដោយមោទកភាព

នូ មករា May 31, 2018


ភ្នំពេញ៖ នៅក្នុងការប្រកួតកីឡាជាតិលើកទី២នេះ ប្រភេទកីឡាបាល់ទះលើវិញ្ញាសានារីបានបញ្ចប់ជាស្ថាពរហើយនៅព្រឹកថ្ងៃទី៣១ ខែឧសភានេះ ខណៈដែលក្រុមបាល់ទះនារីខេត្តពោធិ៍សាត់ជាក្រុមជើងឯកបន្ទាប់ពីដណ្តើមបានមេដាយមាសក្រោយយកឈ្នះលើក្រុមបាល់ទះនារីខេត្តកណ្តាលក្នុងលទ្ធផលបច្ចេកទេស៣ទល់២ រួចមក ។
ក្នុងឱកាសនៃការបំពាក់មេដាយដល់ជ័យលាភីមានការចូលរួមពីសំណាក់ លោក ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំយុវជន និង កីឡា និង លោក សំ សោភាន់ អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា។ សូមបញ្ជាក់ថា ជ័យជម្នះរបស់ក្រុមបាល់ទះនារីខេត្តពោធិ៍សាត់លើក្រុមបាល់ទះនារីខេត្តកណ្តាលក្នុងលទ្ធផលបច្ចេកទេស៣ ទល់២ គឺ២៥ទល់១៦-២៣ទល់២៥- ២១ទល់២៥- ២៤ទល់២៦ និង១៥ទល់១១ ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់