មហាផ្ទៃដណ្តើមមេដាយមាស៣គ្រឿងមុនគេនៅក្នុងការប្រកួតកីឡាជាតិថ្ងៃដំបូង

នូ មករា May 25, 2018


ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី២នឹងប្រារព្ធពិធីបើកនៅល្ងាចថ្ងៃទី២៥ ខែឧសភានេះហើយ ប៉ុន្តែសម្រាប់ប្រភេទកីឡាហែលទឹកបានចាប់ផ្ដើមប្រកួតតាំងពីព្រឹកទី២៥ ខែឧសភា នេះទៅនៅពហុកីឡដ្ឋានមរតកតេជោ ។ នៅក្នុងការប្រកួតនោះក្រសួងមហាផ្ទៃរកបានមេដាយមាស ៣ គ្រឿង ខណៈដែលខេត្តព្រៃវែងដណ្ដើមបានមេដាយប្រាក់មួយគ្រឿងនោះ ។ សម្រាប់វិញ្ញាសារបៀបសេរី១០០ម៉ែត្រ មេដាយមាសបានលើកីឡាករ ចេង ពិរោទ មកពីក្រសួងមហាផ្ទៃ រីឯមេដាយប្រាក់បានលើកីឡាករ ហែម ប៉ុច មកពីខេត្តត្បូងឃ្មុំ និងមេដាយសំរឹទ្ធបានលើកីឡាករ ឆោម ច័ន្ទថន មកពីរាជធានីភ្នំពេញ ។
 
ចំពោះវិញ្ញាសារបៀបកង្កែប៥០ម៉ែត្រ មេដាយមាសបានលើកីឡាការិនី សុខ វរលក្ខ័ណ មកពីក្រសួងមហាផ្ទៃ ចំណែកមេដាយប្រាក់បានលើកីឡាការិនី សាន បុប្ផា មកពីរាជធានីភ្នំពេញ និងមេដាយសំរឹទ្ធបានលើកីឡាការិនី រុន សារ៉ាវតី្ត មកពីខេត្តកំពង់ចាម ។ ចំពោះវិញ្ញាសាហែលបៀបផ្ងារ១០០ម៉ែត្រ មេដាយមាសបានលើកីឡាករ លឹម កែវឧត្តមមកពីក្រសួងមហា រីឯផ្ទៃមេដាយប្រាក់បានលើកីឡាករ អ៊ួង លីម៉េង មកពីខេត្តព្រៃវែង និងមេដាយសំរឹទ្ធបានលើកីឡាករ ឆោម ច័ន្ទថន មកពីរាជធានីភ្នំពេញ។
ចំណែកវិញ្ញាសារបៀបផ្ងារ១០០ម៉ែត្រមេដាយមាសបានលើកីឡាការិនី ឆោម ស្រីវល្ល័ក្ខណ៍ មកពីរាជធានីភ្នំពេញ សម្រាប់មេដាយប្រាក់បានលើកីឡាការិនី ប៊ុន រក្សា មកពីក្រសួងមហាផ្ទៃ និងមេដាយសំរឹទ្ធបានលើកីឡាការិនី រុន សារ៉ាវតី្ត មកពីខេត្តកំពង់ចាម ។ ដោយឡែកវិញ្ញាសារបៀបសេរី២០០ម៉ែត្រ មេដាយមាសបានលើកីឡាករ ហែម ប៉ុច មកពីខេត្តត្បូងឃ្មុំ មេដាយប្រាក់បានលើកីឡាករ ហែម ថុនពន្លឺ មកពីរាជធានីភ្នំពេញ និងមេដាយសំរិទ្ធបានលើកីឡាករ ចេង ពិរោទ មកពីក្រសួងមហាផ្ទៃ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់