កម្មវិធីប្រកួតតេន្នីសកម្រិតពិភពលោក French Open 2015

គឹមហុក April 5, 2015


ការប្រកួតតេន្នីស French Open ដែលអ្នកគាំទ្រកីឡាវាយតេន្នីសតែងហៅថា Roland Garros នោះ គឺជាកម្មវិធីប្រកួតវាយតេន្នីសពានរង្វាន់ Grand Slam ទី 2 នៅក្នុងកាលវិភាគប្រកួតរបស់ ATP World Tour។ ឆ្នាំនេះគឺជាការប្រារព្ធធ្វើឡើងជាលើកទី 114 ហើយដែលកម្មវិធីនេះនឹងប្រព្រឹត្តទៅនៅឯកីឡដ្ឋាន Stade Roland Garros ដែលស្ថិតនៅក្នុងទីក្រុងប៉ារីសប្រទេសបារាំង។ កម្មវិធីនេះត្រូវបានចូលរួមពីសំណាក់កីឡាករលំដាប់ពិភពលោកជាច្រើនដែលនឹងត្រូវប្រកួតប្រជែងគ្នាដើម្បីដណ្តើមយកពានរង្វាន់នេះនៅលើទីលានដីក្រហមតែម្តង។ ការប្រកួតត្រូវបានចែកចេញជាការប្រកួតវាយបុរស និងនារីទោល វាយជាគូដែលមានបុរសនារី និងចម្រុះ ការប្រកួតសម្រាប់យុវជន និងជនពិការផងដែរ។ ប្រាក់រង្វាន់សរុបក្នុងកម្មវិធីនេះគឺ €25,018,900។

ការប្រកួតកម្មវិធី French Open ដែលជាពានរង្វាន់ Grand slam ទី 2 ប្រចាំឆ្នាំ 2015 នេះអាចចាត់ទុកថាជាពានរង្វាន់ដែលពិបាកជាងគេក្នុងចំណោមពានរង្វាន់ Grand slam ទាំង 4 ធំៗពីព្រោះថាពានរង្វាន់ដទៃទៀតគឺធ្វើការប្រកួតនៅលើទីលានរឹង និងស្មៅដែលមានបាល់ល្បឿនលឿនហើយងាយស្រួលដល់កីឡាករប៉ុន្តែសម្រាប់កម្មវិធីប្រកួត French Open នេះវិញគឺត្រូវប្រកួតនៅលើដីក្រហមដែលជាហេតុធ្វើឲ្យបាល់មានល្បឿនយឺតដូច្នេះធ្វើឲ្យកីឡាករប្រើកម្លាំងច្រើនជាងធម្មតា៕

 

អត្ថបទ៖ រិទ្ធី

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត