អបអរសាទរ! គិតត្រឹមថ្ងៃនេះ កម្ពុជាឈ្នះបានមេដាយ ៨គ្រឿងពីការប្រកួតតេក្វាន់ដូ ITF ទ្វីបអាសុី

នូ មករា May 12, 2018


ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា នេះក្រុមកម្ពុជាដណ្តើមបានមេដាយ ៨គ្រឿងក្នុងនោះមាស៣ គ្រឿង ប្រាក់២គ្រឿង និងសំរឹទ្ធ ២គ្រឿងពីព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកតេក្វាន់ដូ ITF (International Taekwondo Federation) ជើងឯកអាស៊ី លើកទី៩នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី ។
លោក កៅ មករា ជាគ្រូបង្វឹកបានប្រាប់ពីប្រទេសម៉ុងហ្គោលីថា កីឡាករតេក្វាន់ដូITF ប៉ាល់ ជីវន្ត័ ដណ្តើមបានមេដាយមាស១គ្រឿង ខណៈដែលកីឡាករវ័យក្មេង សុភក្រ្គ័ ចន្ទ័ឧត្តម ទទួលមេដាយមាស២គ្រឿងក្នុងវិញ្ញសាមេគុណ និងប្រយុទ្ធឯកត្តជនដោយឈ្នះម៉ុងហ្គោលី និងឈ្នះរុស្ស៊ី ហើយក៏បានមេដាយប្រាក់មួយទៀតក្នុងក្រុមចំណែកកីឡាករ គនលី រតន: បានទទួលមេដាយសំរឹទ្ធក្នុងវិញ្ញាសាប្រយុទ្ធឯកត្តជន ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់