ជយោ! មុននេះបន្តិច តេក្វាន់ដូ ITF កម្ពុជាឈ្នះមេដាយមាស២ និងសំរឹទ្ធ១ នៅម៉ុងហ្គោលី

នូ មករា May 10, 2018


ម៉ុងហ្គោលី៖ នារសៀលថ្ងៃទី១០ ខែឧសភានេះក្រុមជម្រើសជាតិតេក្វាន់ដូ ITFកម្ពុជាបានប្រកួតឈ្នះមេដាយមាស២ និងសំរឹទ្ធ ១គ្រឿងក្នុងថ្ងៃបើកឆាកនៃព្រឹត្តិការណ៍ប្រកួតកីឡាតេក្វាន់ដូជើងឯកទ្វីបអាស៊ីលើកទី៩ ដែលកំពុងតែប្រព្រឹត្តទៅនៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី។
 
បើតាមប្រភពដដែលបានឱ្យដឹងថា ក្នុងចំណោមមេដាយទាំង ៣គ្រឿងនោះ មានកីឡាករ ប៉ាល់ ជីវន័្ត ដែលជាគូប្រកួតប្រជែងយកមេដាយមាស ហើយក៏ជាគូប្រកួតសងសឹកផងដែរនោះ បានផ្តួលដៃគូចាស់កូរ៉េខាងជើងដែលជាម្ចាស់ក្បាច់គុន ITF ដើម្បីដណ្តើមមេដាយមាស ។ ចំណែកមេដាយមាស១ គ្រឿងទៀតដណ្តើមបានដោយកីឡាករយុវជនថ្នាល សុភ័ក្រ្ត ច័ន្ទឧត្តម ខណៈមេដាយសំរឹទ្ធបានលើកីឡាករ ម៉េត សុខមាន ៕

អត្ថបទ៖ មករា

មតិយោបល់