ជើងឯកប្រចាំលីកកំពូលៗនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នារដូវកាល ២០១៥

លី រិទ្ធី December 17, 2015


 Lao Toyota FC – Lao Premier League

សម្រាប់ការប្រកួតនៅក្នុងលីកកំពូលនៃប្រទេសឡាវនារដូវកាលអាចនិយាយបានជាការប្រកួតមួយដែលប្រកៀតប្រកិតជាទីបំផុត។ រដូវកាលនេះក៏ជារដូវកាលមួយដែលក្លឹប Lanexang United មិនអាចបំភ្លេចបានផងដែរដោយក្លឹបនេះមានពិន្ទុស្មើគ្នាជាមួយក្លឹប Lao Toyota (48 ពិន្ទុ) ហើយស៊ុតបញ្ជូលទីបានច្រើនជាងក្លឹប Lao Toyota ផងដែរ។ ប៉ុន្តែការប្រកួតរវាងក្រុមទាំងពីរគឺគិតជាលក្ខណៈ Head-to-Head។

Lao Toyota

 

 Ceres – United Football League

ក្លឹប Ceres-La Salle FC បានបង្កើតប្រវិត្តសាស្រ្តដោយបានឈ្នះជើងឯកលីកកំពូលនៃប្រទេសភីលីពីន ឆ្នាំ ២០១៥ នេះ។ ក្លឹបដែលមានមូលដ្ឋាននៅ Bacolod គឺពិតជាសមជាជើងឯកដោយបាននាំមុខលើគូរប្រកួតជាមួយនឹងទម្រង់លេងយ៉ាងល្អផងដែរ។ ceres

 

Phnom Penh Crown – C-League

ក្លឹប ភ្នំពេញក្រោន បានឈ្នះជើងឯកលីកកំពូលកម្ពុជាក្រោយការស៊ុតបាល់ ១១ ម៉ែត្រឈ្នះលើក្លឹប ណាហ្គាវើល ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រក្រោយលទ្ធផលនៃការប្រកួតទាំងពីរជើងបញ្ចប់ទៅក្នុងលទ្ធផល ៣-៣ ជាមួយនឹងការឈ្នះ ៣-១ របស់ក្លឹបណាហ្គាវើលក្នុងជើងទី ២។ នេះជាជោគជ័យឆ្នាំទី ២ របស់លោកគ្រូបង្វឹង Sam Schwinegrubber ដែលបានជួយឲ្យក្លឹបឈ្នះជើងឯកហើយនេះជាពានទី ៦ សម្រាប់ក្លឹបៀងដែរ។

Phnom Peng Crown

 

Yangon United – Myanmar National League

ក្លឹប Yangon បានឈ្នះជើងឯកទី ៤ នៃលីកកំពូលប្រទេសមីយ៉ាន់ម៉ាបន្ទាប់ពីប្រកួតស្មើគ្នាជាមួយក្លឹប Zeyar Shwe Myay ក្នុងខែតុលា ហើយនេះគឺគ្រប់គ្រាន់សម្រាប់ក្លឹបនេះឈ្នះជើងឯកដោយនាំមុខគូរប្រជែង Yadanarbon ៨ ពិន្ទុ។

11046560_10155841292315226_4265206588271109149_o1

 

Brunei DPMM – S-League

ក្លឹប​ Brunei DPMM បានឈ្នះ S-League ជាមួយនឹងការឈ្នះលើក្លឹប Balestier Khalsa ក្នុងលទ្ធផល ៤-០ នៅ Bandar Seri Begawan  កាលពីខែវិចិ្ឆកាកន្លងទៅ។ ការឈ្នះរបស់ពួកគេគឺធានាថាពួកគេបញ្ចប់រដូវកាលទៅនៅកំពូលតារាងជាមួយនឹង ៥២ ពិន្ទុ។ ពួកគេក៏ក្លាយជាក្លឹបបរទេសទី ២ ដែលពាននៅប្រទេសសឹង្ហបុរី បន្ទាប់ពីក្លឹប Etoile FC​ ឈ្នះនៅឆ្នាំ ២០១០។​

Brunei

 

Johor Darul Ta’zim – Malaysia Super League

ក្លឹប JDT ក្លាយជាជើងឯកលីកកំពូលនៃប្រទេសម៉ាឡេស៊ីឆ្នាំនេះទោះបីជាការប្រកួតចុងក្រោយចាញ់ក្លឹប Felda United នៅMP Selayang stadium  ក្នុងលទ្ធផល ២-១ ក៏ដោយ។​ ការចាញ់តបស់ក្លឹប​ Johor Darul ធ្វើឲ្យពួកគេស្ទើតែបាត់បង់ឱកាសឈ្នះជើងឯកទៅហើយ ដោយគូប្រជែងរបស់ខ្លួនក្លឹប Pahang ដែលខុសគ្នាតែ ២ ពិន្ទុនោះ បានធ្វើឲ្យបាត់បង់ឱកាសរបស់ខ្លួនផងដែរក្រោយចាញ់ក្រុម Terengganu ៣-១ ក្នុងការប្រកួតចុងក្រោយ។

Johor

 

Becamex Binh Duong – V-League
ក្លឹប Binh Duong បានការពារដំណែងជើងឯកលីកកំពូលវៀតណាមឆ្នាំនេះដោយសល់កាប្រកួត ២ ប្រកួតក្រោយស្មើគ្នាជាមួយក្លឹប Xi Mang Hai Phong ។ ១​ពិន្ទុនៅកីឡដ្ឋាន Lach Tray គឺគ្រប់គ្រាន់សម្រាប់កីឡាករ Le Cong Vinh និងមិត្តរួមក្រុមឈ្នះជើងឯកឆ្នាំនេះ ដោយគូប្រជែងរបស់ពួកគេ FLC Thanh Hoa’s ចាញ់ក្រុម QNK Quang Nam ៤-៣។

becamex

 

Buriram United – Thai Premier League

ក្លឹបការពារដំណែងជើងឯក Buriram United បានបំបាក់ក្លឹប Bangkok Glass ៣-១ ដើម្បីឈ្នះពានទី ៥។ នេះជាការឈ្នះ ៣ ឆ្នាំជាប់គ្នារបស់ក្លឹប Buriram ដែលឈ្នះចាប់ពីឆ្នាំ​២០១៣ មក ហើយជាពានទី ២ ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹងសញ្ជាតិប្រ៊េស៊ីល Alexandre Gama ដែលដឹកនាំក្រុមប្រកួតមិនចាញ់ក្នុងរដូវកាលនេះ។

during the Asian Champions League match between Buriram United and Seongnam FC at Buriram Stadium on February 24, 2015 in Buri Ram, Thailand.

 

ប្រែសម្រួលដោយ៖ រិទ្ធី
ប្រភព៖ Football Channel Asia

 

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត