មហាជនជាង ១០០០នាក់ចូលរួមរត់ប្រណាំង Asian Games Fun Run ព្រឹកមិញ

នូ មករា May 7, 2018


ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC បានប្រកាសពីការចូលរួមរបស់មហាជនជាង១០០០នាក់ ក្នុងកម្មវិធីរត់ប្រណាំងសប្បាយៗ ឬ ហៅថា Asian Games Fun Run ដែលបានធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី០៧ ខែឧសភានេះ ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការអូឡាំពិកកម្ពុជា (NOCC) ឲ្យដឹងថា Fun Run នេះគឺជាការបំផុសឲ្យប្រជាពលរដ្ឋប្រទេសកម្ពុជា ក៏ដូចជាអាស៊ី និងពិភពលោកដឹងថា ការប្រកួត Asian Games នៅឥណ្ឌូនេស៊ី ជាការប្រកួតមួយដ៏ធំ ហេតុនេះកម្ពុជាបានសហការជាមួយគណៈកម្មការរៀបចំរបស់គេដើម្បីផ្សព្វផ្សាយអំពីអត្ថន័យ ខ្លឹមសារ និងការត្រៀមលក្ខណៈរបស់៤៥ប្រទេសដែលបានចូលរួម។
គួបញ្ជាក់ផងដែរថា កម្មវិធី Fun Run នេះមានការចូលរួមពីមហាជនទូទៅព្រមទាំងអត្តពលិកជាតិប្រមាណ២០០នាក់ ដូច្នេះសរុបអ្នកចូលរួមមានប្រមាណ១០០០នាក់ និងប្រព្រឹត្តទៅនៅមុខសណ្ឋាគារសុខា ជ្រោយចង្វាលើចម្ងាយផ្លូវ០៣គីឡូម៉ែត្រ ៕
អត្ថបទ៖ ប៉ាវ ឡុងជីង

 

មតិយោបល់