មន្ត្រីបច្ចេកទេសហែលទឹកកម្ពុជា៣នាក់ធ្វើតេស្តជាប់ជាមន្ត្រីបច្ចេកទេសកម្រិតអាស៊ី

នូ មករា April 30, 2018


 ភ្នំពេញ៖ មន្ត្រីបច្ចេកទេសហែលទឹក៣រូបដែលសហព័ន្ធខ្មែរហែលទឹកបានបញ្ជូនទៅរៀនវគ្គបណ្តុះបណ្តាលគណៈកម្មច្ចេកទេសកម្រិតអាស៊ី និងពិភពលោកបានធ្វើតេស្តជាប់ទាំង៣ នាក់ ហើយ ។ វគ្គនេះបានចាប់ផ្ដើមរយៈពេល២ថ្ងៃគឺថ្ងៃទី២៨-២៩ ខែមេសា ។
សូមបញ្ជាក់ថា មន្ត្រីទាំង៣រូបនោះមាន លោក ហែម ចាន់លី ជាអនុប្រធានសហព័ន្ធ, លោក ហែម គីរី ជាអគ្គលេខាធិការសហព័ន្ធ និងលោក នាង សូរិទ្ធិយ៉ា ជាសមាជិកប្រតិបត្តិសហព័ន្ធ ។ ពួកគេបានធ្វើតេស្តជាប់ជាមន្ត្រីបច្ចេកទេសកម្រិតអាស៊ី ហើយជាមួយនឹងការធ្វើតេស្តជាប់នេះសហព័ន្ធកីឡាហែលទឹកអន្តរជាតិក៏ប្រកាសទទួលស្គាល់ភ្លាមៗផងដែរ ៕
អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់