ការ៉ាតេដូ សង្ឃឹមខ្ពស់ក្នុងការដណ្តើមមេដាយមាសជើងឯកអាស៊ីអាគ្នេយ៍នៅវៀតណាម

នូ មករា April 24, 2018


ភ្នំពេញ៖ បន្ទាប់ពីធ្លាប់ដណ្តើមបានមេដាយប្រាក់ និងសំរិទ្ធកន្លងមកនោះ សហព័ន្ធកីឡាការ៉ាតេដូបានប្ដេជ្ញាយ៉ាងមុតមាំថា នឹងប្រឹងប្រែងប្រជែងយកមេដាយមាសជូនកម្ពុជាឱ្យទាល់តែបានដើម្បីសាងប្រវត្តិសាស្ត្រលើកដំបូងជូនជាតិកម្ពុជា។ ព្រឹត្តិការណ៍ជើងឯកការ៉ាតេអាស៊ីអាគ្នេយ៍លើកទី៧ ឆ្នាំ២០១៨នេះបានចាប់ដំណើរហើយកាលពីម្សិលមិញនេះ ដោយគ្រោងនឹងបញ្ចប់នាថ្ងៃទី២៥ ខែមេសា នៅទីក្រុងហាណូយ ប្រទេសវៀតណាមខាងមុខនេះ ។
ជាមួយនឹងគោលដៅឆ្ពោះទៅដណ្ដើមមេដាយមាសក្នុងព្រឹត្តិការណ៍នេះ គឺជាក្ដីស្រមៃមួយដែលសហព័ន្ធកីឡាការ៉ាតេកម្ពុជា ខណៈដែលអនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា លោក សាយ ណូរ៉ា បានមានប្រសាសន៍ថា ការប្រកួតនេះសហព័ន្ធបានជ្រើសរើសអត្តពលិកដែលមានទេពកោសល្យខ្ពស់ចំនួន ២២រូបទៅចូលរួមប្រកួតប្រជែងយកមេដាយបើទោះបីការ៉ាតេកម្ពុជានៅមានកម្រិតយ៉ាងណាក្ដី ប៉ុន្តែទាំងថ្នាក់ដឹកនាំគ្រូបង្វឹក និងកីឡាករ កីឡាការិនីបានប្ដេជ្ញាយ៉ាងមុតមាំថានឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីប្រកួតប្រជែងយកមេដាយមាស មកជូនមាតុភូមិវិញពីព្រឹត្តិការណ៍ប្រចាំតំបន់ដ៏ធំមួយនេះ ៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់