វាយកូនបាល់កម្ពុជាបាត់បង់ក្ដីស្រមៃទៅ Davis Cup-Group ll ក្រោយចាញ់ម្ចាស់ផ្ទះវៀតណាម

នូ មករា April 5, 2018


វៀតណាម៖ ក្រុមកីឡាករវាយកូនបាល់កម្ពុជាបានទទួលបរាជ័យក្នុងដំណើរស្វែករកកៅអីឆ្ពោះទៅកាន់ Davis Cup-Group ll ក្រោយពីចាញ់ម្ចាស់ផ្ទះវៀតណាមក្នុងលទ្ធផល ៣-០ នៅក្នុងការប្រកួត Group III ប្រចាំពូល A កាលពីល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ម្សិលមិញនេះ។ ការបរាជ័យនេះដែរ មិនត្រឹមតែធ្វើឲ្យក្រុមកម្ពុជា បាត់បង់ឱកាសដណ្ដើមកៅអី Group II នាឆ្នាំក្រោយនោះទេ ពោលគឺពួកគេកំពុងប្រឈមនឹងការធ្លាក់ទៅលេង Group IV វិញផងដែរ ប្រសិនបើការប្រកួតចុងក្រោយជាមួយក្រុមប៉ាស៊ីហ្វិចអូសេអានី នាល្ងាចថ្ងៃទី០៥ ខែមេសានេះក្រុមកម្ពុជាបន្ដបរាជ័យទៀតនោះ ។
សម្រាប់លទ្ធផលការប្រកួតកាលពីម្សិលមិញនេះកម្ពុជាបានចាញ់ម្ចាស់ផ្ទះលើវិញ្ញាសាវាយទោលដោយ កីឡាករ គឹម ឌែលតុនសុផាន់ណា បានចាញ់កីឡាករ Ahmed Deedat ២-០សិត ជាមួយនឹងពិន្ទុ ១-៦ និង ២-៦ រីឯកីឡាករឆ្នើមរបស់កម្ពុជា ប៊ុន កេន្នី បានប្រកួតចាញ់កីឡាករ Christian Didier ២-១សិត ក្នុងពិន្ទុ ៥-៧, ៦-៣ និង ៦-៨។ ចំណែកវិញ្ញាសាវាយគូ កីឡាករ គឹម ឌែលតុនសុផាន់ណា ចាប់ដៃគូជាមួយកីឡាករ ម៉ម ផល្គុន ប្រកួតចាញ់ក្រុមកីឡាករម៉ាឡេស៊ី ២-០សិត ជាមួយពិន្ទុ ៣-៦ និង ២-៦។ ឯលទ្ធផលការប្រកួតកាលពីថ្ងៃទី៣ ខែមេសាវិញកម្ពុជាបានចាញ់ម៉ាឡេស៊ីលើវិញ្ញាសាវាយទោលដោយកីឡាករ គឹម ឌែលតុន ប្រកួតចាញ់កីឡាករវៀតណាម Linh Giang ក្នុងពិន្ទុ ០-៦ និង ១-៦ ។ កីឡាករ ឡុង សំណាង ចាញ់កីឡាករ Nam Hoang Ly ក្នុងពិន្ទុ ១-៦ និង ១-៦ ។ ឯវិញ្ញាសាវាយគូកីឡាករ គឹម ឌែលតុន ចាប់គូជាមួយកីឡាករ ម៉ម ផល្គុន ប្រកួតចាញ់ក្រុមកីឡាករវៀតណាម ជាមួយនឹងពិន្ទុ ១-៦ និង ៤-៦៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់