បាល់ទាត់ឆ្នេរខ្សាច់ FIFA Beach Soccer World Cup

គឹមហុក September 19, 2014


ព្រឹត្តិការណ៍បាល់ទាត់ឆ្នេរខ្សាច់ពិភពលោកលើកទី17

ដែលរៀបចំឡើងដោយ FIFA រឺ FIFA Beach Soccer World Cup នោះនឹងប្រារព្ធឡើងនៅពហុកីឡដ្ឋាន Tahua Beach football babesTo’ata នៅ Papeete ប្រទេសTahiti។ នេះគឺជាការប្រកួតលើកទី4ហើយដែលប្រារព្វនៅក្រៅប្រទេសប្រេស៊ីល ដែល​ក្រៅពី​នេះការ​ប្រកួត​លើកមុនៗ​សុទ្ធតែធ្វើនៅប្រេស៊ីលចាប់តាំងពីឆ្នាំ 1995​ ដល់ 2007។ ប៉ុន្តែមុនឆ្នាំ 2005 ការប្រកួតនេះមិនបានរៀបចំដោយ FIFA នោះទេ ដែលពេលនោះកម្មវិធីប្រកួតនេះមានឈ្មោះថាការប្រកួតពានរង្វាន់បាល់ទាត់ឆ្នេរ​ខ្សាច់ពិភព​លោក រឺBeach Soccer World Championships។
ការប្រកួតនេះជាកម្មវិធីប្រកួតលើកទី2 ដែលប្រារព្ធឡើងក្រោមឈ្មោះថ្មីគឺ FIFA Beach Soccer World Cup រៀបចំដោយ FIFA រៀងរាល់ 2 ឆ្នាំម្តង។
បន្ទាប់ពីបាន​ឆ្លង​កាត់​វគ្គ​ជម្រុះ​ ឆ្នាំនេះមានប្រទេសចំនួន 16 ចូលរួម ៖
ទ្វីបអាស៊ី
-Iran​
-Japan
– United Arab Emirates
ទ្វីបអាហ្វិក
-Ivory Coast
-Senegal
ទ្វីប​អឺរ៉ុប​
​     -Netherlands
-Russia
-Spain
-Ukraine
តំបន់ CONCACAF
-El Salvador
-United States
ទ្វីបអូសេអានី
-Solomon Islands
-ម្ចាស់ផ្ទះ Tahiti
ទ្វីបអាមេរិកខាងត្បូង
-Argentina,
-Brazil
-Paraguay
នៅឆ្នាំ2013នេះ Russia បានគ្រងតំណែងជើងឯកបាល់ទាត់ឆ្នេរខ្សាច់នេះ ដោយបានបំបាក់ម្ចាស់ផ្ទះ Tahiti ក្នុងលទ្ធផល 5-3 នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​ និងបានបំបាក់ក្រុម Spain ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រក្នុងលទ្ធផល 5-1 ធ្វើឲ្យ Spain ទទួលបានត្រឹមជើងឯករង ។ Russia បានក្លាយជាប្រទេសដែលទទួល​បានជើង​ឯកពាន​រង្វាន់​នេះ​ចំនួន2លើកគឺឆ្នាំ2011ម្តង និងឆ្នាំ2013នេះម្តងទៀត។ចំណែកឯលេខ3បានទៅលើម្ចាស់ជើងឯក 13 សម័យ Brazil យកឈ្នះម្ចាស់ផ្ទះ Tahiti នាបាល់ប៉េណាល់ទី ក្នុង លទ្ធផល 7(1)-7 ។
គួររម្លឹកថាប្រទេសដែលទទួលបានជើងឯកបាល់ទាត់ឆ្នេរខ្សាច់នេះមានតែ 4 ប្រទេស​ប៉ុណ្ណោះ​ទោះ​បីជា​នេះជាព្រឹត្តិការណ៍​ការប្រកួតមាន17លើកមកហើយក៏ដោយ ពីព្រោះ​ប្រទេស ​Brazil ឈ្នះជើងឯក​រហូត​ដល់ទៅ 13 ដង ប្រទេស Portugal 1ដង នាឆ្នាំ 2001, France1 ម្តងនាឆ្នាំ 2005 និង Russia 1ដងនាឆ្នាំ 2011៕

Title: Beach Soccer World Cup 2013
Description:  កម្មវិធីប្រកួតបាល់ទាត់លើឆ្នេរខ្សាច់ពិភពលោក2013 ត្រូវបានរៀបចំដោយ FIFA ប្រារព្វធ្វើនៅ Papeete ប្រទេសTahiti។
Keyword: FIFA, Beach Soccer World Cup, Europe, champion

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត