ក្រុមបាល់ទះជនពិការកម្ពុជា តាំងចិត្តស្វែងរកយុទ្ធសាស្ត្រថ្មីៗក្រោយបរាជ័យនៅកូរ៉េខាងត្បូង
នូ មករា April 3, 2018
ភ្នំពេញ៖ បន្ទាប់ពីបានបានត្រលប់មកដល់មាតុប្រទេសរបស់ខ្លួនវិញក្រោយអស់សិទ្ធិប្រកួតនៅក្នុងព្រឹត្តិការណ៍ប្រកួតជម្រុះជើងឯកពិភពលោក World Championship Qualifies នៅទីក្រុងចេជូ ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីចាញ់ក្រុមឡេតូនី ៣ទល់១សិត រួចមក ។

អគ្គលេខាធិការនៃគណៈកម្មាធិការប៉ារ៉ាឡាំពិកកម្ពុជា លោក យី វាសនា បានមានប្រសាសន៍ថា៖ «ការត្រលប់មកវិញជាមួយនឹងបរាជ័យនោះយើងនឹងពិនិត្យស្វែងរកមេរៀនសំខាន់ៗដើម្បីមករំងាប់អារម្មណ៍កីឡាកររបស់យើងព្រោះនៅពេលអាជ្ញាកណ្តាលពិន័យ ឬផាកម្តងៗពួកគាត់ចាប់ផ្តើមភ័យ និងវក់វីនៅក្នុងតារាងតែម្តង ពោលគឺគាត់ចង់បាត់ម្ចាស់កា ដោយសារគាត់មិនធ្លាប់បានចូលរួមការប្រកួតធំបែបនេះ និងមិនធ្លាប់បានឃើញពីការពិន័យជាលក្ខណៈស្តង់ដារដែលគេប្រើបច្ចេកទេសទំនើប»។

អត្ថបទ៖ ប៉ាវឡុង ជីង