ប្រាក់រង្វាន់ជាង ៤០០ លានរៀលត្រូវបានប្រគល់ជូនជ័យលាភីប៉េតង់ពិភពលោក

នូ មករា April 3, 2018


ភ្នំពេញ៖ នាវេលាថ្ងៃត្រង់ថ្ងៃទី៣ ខែមេសានេះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានប្រគល់ប្រាក់រង្វាន់ចំនួន ៤៩៦.០០០.០០០រៀលដល់កីឡាប៉េតង់ដែលដណ្ដើមបានមេដាយមាសលើវិញ្ញាសាវាយយកពិន្ទុ និងមេដាយសំរឹទ្ធលើវិញ្ញាសាក្នុងការប្រកួតជើងឯកពិភពលោកនៅប្រទេសចិន ។
 
បើតាមការឲ្យដឹងពី លោក អ៊ុក សិទ្ធជាតិអគ្គនាយកកីឡានោះបានឱ្យដឹងថា សម្រាប់គ្រូបង្វឹកគឺ លោក សុខ ម៉ុង បានទទួលប្រាក់រង្វាន់ស្មើនឹងមេដាយមាសគឺ ១២០.០០០.០០០រៀល ចំណែកកីឡាការិនី កែ ឡេង ដែលឈ្នះបានមេដាយ២គ្រឿងនោះបានទទួលប្រាក់រង្វាន់រួមតែម្តងគឺ ១២០.០០០.០០០រៀលសម្រាប់មេដាយមាស និងចំនួន ៦៤.០០០.០០០រៀលសម្រាប់មេដាយសំរឹទ្ធដែលសរុបទាំងអស់បាន ១៨៤.០០០.០០០រៀល ។ ចំពោះកីឡាការិនី៣រូបទៀតគឺ អ៊ុក ស្រីមុំ, កីឡាការិនី អ៊ុន ស្រីយ៉ា និង ស្រ៊ាង សុរ៉ាឃីម ដែលបានមេដាយសំរឹទ្ធនោះក្នុងម្នាក់ៗបានទទួលរង្វាន់ ៦៤.០០០.០០០រៀលផងដែរ ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់