ពិធីបុណ្យសមុទ្រដ៏អស្ចារ្យបិទបញ្ចាប់ឆ្នាំចាស់ដើម្បីស្វាគមន៍ឆ្នាំថ្មី ២០១៦

លី រិទ្ធី December 14, 2015


វិស័យកីឡាគឺជាវិស័យមួយក្នុងចំណោមវិស័យជាច្រើនដទៃទៀតដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកតម្កើងកម្រិតសេដ្ឋកិច្ច និងមុខមាត់របស់ប្រទេសជាតិបានយ៉ាងច្រើនមិនត្រឹមតែប៉ុណ្ណោះវិស័យនេះក៏ថែមទាំងបានទាក់ទាញនូវភ្ញៀវទេសចរណ៍ជាច្រើនឲ្យធ្វើដំណើរមកកម្សាន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ដែលជាចំណូលមួយដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋកម្ពុជាព្រមទាំងបានលើកស្ទួយជីវភាពរបស់ពួកគាត់បានមួយចំណែកផងដែរ។ យ៉ាងណាមិញប្រទេសកម្ពុជាគឺជាដែនដីមួយដែលមានភាពអំណោយផលល្អទាំងអាកាសធាតុ ទាំងទីតាំងសម្រាប់រៀបចំនូវប្រភេទកីឡាផ្សេងៗបានយ៉ាងច្រើនផងដែរ។

ជាក់ស្តែងដើម្បីអបអសាទរឆ្នាំថ្មីក៏ដូចជាដើម្បីផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍របស់ខ្លួនផងនោះប្រទេសកម្ពុជាបានប្រារព្ធធ្វើនូវពិធីបុណ្យមួយដែលមូលមីទៅដោយប្រភេទកីឡាយ៉ាងច្រើនផងនោះបានបង្ហាញខ្លួនចូលមកអង្រួនក្នុងពិធីនេះឲ្យកាន់តែមានភាពអធិកអធមប្រកបដោយស្នាមញញឹមមិនជិនណាយរបស់កីឡាករ កីឡាការិនី និងអ្នកចូលរួមគ្រប់ៗរូប។ គិ​តមកទល់ឆ្នាំ២០១៥កន្លងទៅ ពិធីបុណ្យនេះត្រូវបានរៀបចំធ្វើឡើងជាលើកទី៤ហើយ និងធ្លាប់បានធ្វើឡើងនៅតាមបណ្តាខេត្តជាប់មាត់សមុទ្រផ្សេងៗគ្នាដោយកាលពីលើកទី១ បានធ្វើឡើងនៅឯខេត្តព្រះសីហនុក្នុងឆ្នាំ២០១២ រីឯលើកទី២ នៅឯខេត្តកំពត និងកែប នាឆ្នាំ២០១៣ និងលើកទី៣នេះត្រូវបានធ្វើឡើងក្នុងខេត្តកោះកុង ដែលជាខេត្តមួយសម្បូរទៅដោយទេសភាពធម្មជាតិបៃតងខ្ចីអមដោយជួរភ្នំស្អេកស្កះ ឈរបង្អួតរាងអន្ទងចិត្តដល់អ្នកដំណើរទាំងឡាយឲ្យទស្សនាហើយចង់មកម្តងទៀត។ ឆ្នាំ ២០១៥ នេះគឺធ្វើឡើងនៅខេត្ត កែប។

សូមបញ្ជាក់ថាពិធីបុណ្យសមុទ្រនៅក្នុងឆ្នាំនេះត្រូវបានធ្វើឡើងក្រោមប្រធានបទ “ឆ្នេរស្អាត សេដ្ឋកិច្ចរុងរឿង” នៅក្នុងពិធីនេះដែរក្រៅពីការប្រកួតកីឡានានាក៏មានការតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិ ការបង្ហាញគម្រោងអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរ ការសម្តែងសិល្បៈ ការប្រគំតន្រ្តី និងការបាញ់កាំជ្រួចនាពេលរាត្រីផងដែរ។  សម្រាប់ការប្រកួតកីឡាវិញរួមមានសកម្មភាពកីឡាលើទឹក កីឡាលើឆ្នេរខ្សាច់ និងកីឡាលើអាកាសថែមទៀតផងដោយមានចំនួនសរុប ១៣ ប្រភេទផ្សេងៗពីគ្នា។ វត្តមាននៃកីឡាទាំងនេះបានបង្ហាញឲ្យឃើញថានៅក្នុងឆ្នាំនេះមានការប្រកួតកីឡាចម្រុះដែលមានចំនួនច្រើនជាងឆ្នាំមុនៗ ដែលកាលពីបុណ្យសមុទ្រមុនៗមានតែកីឡា ១០ ប្រភេទ ប៉ុណ្ណោះត្រូវបានប្រារព្ធធ្វើឡើង។ ជាងនេះទៅទៀតយើងឃើញថាប្រភេទកីឡាជាច្រើនមានការរីកចម្រើនទាំងកីឡាករ ទាំងសម្ភារៈដែលជាសញ្ញាបង្ហាញឲ្យឃើញពីសក្តានុពលនៃវិស័យកីឡានៅកម្ពុជាដែលមានសន្ទុះឈានឡើងពីបណ្តាឆ្នាំមុនៗ។ មួយវិញទៀតយើងក៏សង្កេតឃើញថាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានធ្វើដំណើរមកទស្សនាក៏ដូចជាចូលរួមក្នុងពិធីនេះយ៉ាងច្រើនកុះករ ដែលបានញ៉ាំងឲ្យពិធីបុណ្យសមុទ្រក្នុងឆ្នាំនេះកាន់តែរំភើប និងអស្ចារ្យជាពិសេសស្ទើរតែគ្រប់ការប្រកួតកីឡាទំាងអស់ក្នុងរយៈពេលបីថ្ងៃនេះមានវត្តមានអ្នកចូលរួមយ៉ាងច្រើន។

ជាក់ស្តែងសម្រាប់បុណ្យសមុទ្រក្នុងឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗនោះទេ គឺធ្វើឡើងដោយជោគជ័យ។ គេឃើញមានភ្ញៀវទេសចរណ៍ជាច្រើនចូលរួមក៏ដូចជាភ្ញៀវជាតិផងដែរ។ សម្រាប់ឯការប្រកួតកីឡាករវិញនោះក៏ទទួលបានប្រជាប្រិយភាពនិងបញ្ចប់ទៅយ៉ាងល្អជាមួយនឹងលទ្ធផលក៏ដូចជាអនុស្សាវរីយ៍ល្អសម្រាប់ប្អូនៗ ប្រជាជនក៏ដូចជាកីឡាករ កីឡាការីនី ផងដែរ។

11206023_910107132409982_4888306827635499752_n

12316194_910107245743304_908549034653803823_n

អត្ថបទ៖ បារាំង

រូបភាព៖ NOCC

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត