លោក វង សូត ទទួលការគាំទ្រជាប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបន្តទៀត

នូ មករា March 27, 2018


ភ្នំពេញ៖ លោក វង សូត បានទទួលការគាំទ្រជាប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាអា
ណត្តិទី៤ឆ្នាំ២០១៨-២០២២បន្តទៀតតាមរយៈមហាសន្និបាតបញ្ចប់អាណត្តិទី៣និងបន្តអាណត្តិទី៤នាព្រឹកថ្ងៃទី២៧ ខែមីនានេះ ។ សូមបញ្ជាក់ថាមហាសន្និបាតនេះមានការចូលរួមធ្វើជាសាក្សីពីសំណាក់ លោក ព្រំ ប៊ុណ្ណយី ទីប្រឹក្សាកីឡាក្រសួងអប់រំយុវជន និងកីឡា និង លោកឧត្តមសេនីយ៍ឯក តែម ម៉ឺនអគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិក
កម្ពុជា ។


សូមបញ្ជាក់ថា សមាជិកប្រតិបត្តិអាណត្តិថ្មីមាន១៥រូបគឺលោកវង សូត  ជាប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា លោក សែម សុខា និងលោក មាស សារិនជា អនុប្រធាន លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការអណត្តិថ្មីបន្តទៀត លោក ចាប រតនា អគ្គហិរញ្ញិក ឯសមាជិកប្រតិបត្តិដទឿទៀតនោះមានលោក ហឿង សុផុន លោក យៀប ម៉ាលីណូ លោក ឯម ហៀង លោក ងិន សុខគ្រវ៉ារ លោក មាស សារ៉េត លោក អ៊ុង សារ៉ាន់ លោក សឺន សុផារិទ្ធ លោក ផេង រ៉ាវី លោក ឯក អមរា លោក ហ៊ួយ ហ៊ួង ។


ក្នុងអាណត្តិទី៣កន្លងមកកីឡាករកីឡាការិនីខ្សោយបញ្ញារបស់ស្ប៉េស្យ៉ាល់អូឡាំពិកដណ្តើមបានមេដាយទំាង
អស់៥៤គ្រឿងក្នុងការប្រកួតលើឆាកអន្តរជាតិ ។
ក្នុងអាណត្តិទី៣កន្លងមកនេះដែរគណៈកម្មាធិការជាតិស្ប៉េស្យ៉ាល់អូឡាំពិកកម្ពុជាបានបង្កើតអនុគណៈកម្មាធិ
ការស្ប៉េស្យ៉ាល់អូឡាំពិករាជធានី-ខេត្តបានចំនួន១៣គឺរាជធានីភ្នំពេញ សៀមរាប កំពង់ធំ បាត់ដំបង បន្ទាយមានជ័យ ស្វាយរៀង តាកែវខេត្តព្រះសីហនុ កណ្ដាល ព្រៃវែង កំពង់ស្ពឺ និង ខេត្តកំពង់ចាម ។
បច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានចេញគោការណ៍លើកទឹកចិត្តផ្ដល់ប្រាក់រង្វាន់ដល់ជ័យលាភីខ្សោយសតិបញ្ញា
គ្រូបង្វឹក គ្រូជំនួយ និង អ្នកថែទាំក្នុងការចូលរួមប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ពិភពលោករដូវក្ដៅ រដូវរងារស្ប៉េស្យ៉ាល់អូឡាំពិកអាស៊ីប៉ាស៊ីហ្វិក និង អនុតំបន់ទន្លេមេគង្គជាដើម ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់