កីឡាករប្រណាំងម៉ូតូកម្ពុជាមានរីកចម្រើនទាំងសមត្ថភាព និងបច្ចេកទេស

នូ មករា March 21, 2018


ភ្នំពេញ៖ ការប្រណាំងម៉ូតូនៅពហុកីឡដ្ឋានមរតកតេជោដែលទើបតែនឹងបញ្ចប់ទៅថ្មីៗនេះបានបង្ហាញថាកីឡាករកម្ពុជាមានការរីកចម្រើនកាន់តែខ្លាំងឡើងៗហើយ ដោយជាមួយនឹងការរីកចម្រើននៃបច្ចេកទេសក្នុងកាជិះម៉ូតូ ការបញ្ជាម៉ាស៊ីននោះគេថែមទាំងចេះវិធីគ្រប់គ្រងល្បឿន និងរបៀបប្រជែងដើម្បីវ៉ាគូប្រកួតទៀតផង ។ លោក ហូ សិទ្ធិគុណ តំណាងក្លឹបការ៉ាដែលជាអ្នករៀបចំនូវព្រឹត្តិការណ៍នេះបានថ្លែងថាព្រឹត្តិការណ៍ប្រកួតប្រណាំងម៉ូតូលើវាលរាបលើកទី៣នៅពហុកីឡាដ្ឋានមរតកតេជោឆ្នាំនេះគេសង្កេតឃើញថាកីឡាកម្ពុជាមានការរីកចម្រើនទាំងសមត្ថភាព និងបច្ចេកទេសដំឡើងម៉ូតូបើធៀបទៅនឹងឆ្នាំមុនៗ ។
គណៈកម្មការប្រកួតរូបនេះបានវាយតម្លៃថាព្រឹត្តិការណ៍លើកទី៤ នាឆ្នាំក្រោយកីឡាករកម្ពុជានឹងអាចបង្កើនសមត្ថភាពឈានដល់ការប្រជែងដណ្តើមយកពានជាមួយកីឡាករបទេសនៅក្នុង Class A ដែលប្រជុំកីឡាករខ្លាំងៗមកពីបរប្រទេសពីព្រោះថាការប្រណាំងក៏មានការចូលរួមច្រើនសិទ្ធផល និងបច្ចេកទេសប្រណាំង ក៏ដូចជាការកែឆ្នៃម៉ូតូក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ។
លោក សិទ្ធិគុណ បានពន្យល់ថាព្រឹត្តិការណ៍ប្រកួតនេះមិនត្រឹមតែផ្តល់ឱកាសឱ្យយុវជនបញ្ចេញសមត្ថភាពប៉ុណ្ណោះទេថែមទាំងអាចស្វែងរកក្រុមហ៊ុនដៃគូឧបត្ថម្ភទាំងប្រាក់ខែ និងសម្ភារៈដើម្បីចូលរួមប្រកួតប្រជែងទាំងលើឆាកជាតិ និងអន្តរជាតិជាជាងប្រើទេពកោសល្យនៅលើទីសាធារណៈនាំឱ្យប៉ះពាល់ដល់អាយុវជីវិតអ្នកដ៏ទៃ និងសង្គមជាតិ ។
លោកបានបញ្ជាក់បន្ថែមថា ព្រឹតិ្តការណ៍ប្រណាំងលើកទី៣ឆ្នាំនេះ មានកីឡាករចូលរួមប្រកួតច្រើនជាងឆ្នាំមុនៗ ទាំងកីឡាករជាតិ និងបទេស ។ គួរបញ្ជាក់ថា ព្រឹត្តការណ៍ប្រណាំងម៉ូតូលើវាលរាបលើកទី៣ ឆ្នាំ២០១៨ ចែកចេញជា៥ Class មាន Class A សម្រាប់ម៉ូតូកែច្នៃដែលមានកម្លាំងម៉ាស៊ីន ១៥០ C C ។ Class B សម្រាប់ម៉ូតូអង់ ព្រីយ៉ា កម្លាំងម៉ាស៊ីន ១៣០ ទៅ ១៥០ CC ។ Class C សម្រាប់ម៉ូតូអង់ព្រីយ៉ាកម្លាំងម៉ាស៊ីនក្រោម ១២៥ CC ។ Class D សម្រាប់ម៉ូតូអូតូ កម្លាំងម៉ាស៊ីន ១១០ ដល់ ១២៥ CC និង Class E សម្រាប់ម៉ូតូដែលប្រើពេលវេលា២៣០នាទី ដែលជាវិញ្ញាសាថ្មី ៕
អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់