កីឡាករតេក្វាន់ដូវ័យក្មេងកម្ពុជា ឈ្នះមេដាយសំរឹទ្ធពីព្រឹត្តិការណ៍ប្រកួតនៅម៉ាឡេស៊ី

នូ មករា March 9, 2018


ភ្នំពេញ៖ កីឡាករជម្រើសជាតិតេក្វាន់ដូស្ទីលWTF (World Taekwondo Federation) ដែលជាស្ទីលរបស់កូរ៉េខាងត្បូងគឺកីឡាករ ឈុន សុខឡុង ទើបតែទទួលបានមេដាយសំរឹទ្ធនៃវិញ្ញាសាប្រយុទ្ធទម្ងន់ក្រោម ៦៣ គ.ក្រក្នុងព្រឹត្តិការណ៍ប្រកួតកីឡាតេក្វាន់ដូ World Taekwondo Malaysia Open G1 Championship 2018 នៅប្រទេសម៉ាឡេស៊ីដែលព្រឹត្តិការណ៍នេះទើបតែបញ្ចប់នៅថ្ងៃទី៥ ខែមីនាកន្លងមកនេះ ។
 
លោក ជាតិ ខេមរា គ្រូបង្វឹកជម្រើសជាតិនៃខេមរសហព័ន្ធតេក្វាន់ដូ WTF បានឱ្យដឹងថា កីឡាករ ឈុន សុខឡុង ទទួលបានមេដាយសំរឹទ្ធដោយបានចាញ់កីឡាករម្ចាស់ផ្ទះម៉ាឡេស៊ីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងពិន្ទុ០ទល់១៤ ។ សូមបញ្ជាក់ថា ខេមរសហព័ន្ធតេក្វាន់ដូ WTF កម្ពុជាបានបញ្ជូនអត្តពលិកតេក្វាន់ដូ១នាក់ និងគ្រូបង្វឹកមួយនាក់ គឺកីឡាករជម្រើសជាតិ ឈុន សុខឡុង វិញ្ញាសាប្រយុទ្ធក្រោម ៦៣ គ.ក្រ និងគ្រូជំនួយ លោកស្រី ឈឿង ពុទ្ធារីម ហើយក្នុងនោះមានការបញ្ជូនអាជ្ញាកណ្តាលកម្រិតអន្តរជាតិ លោក ហែម សំណាង ទៅចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ ៕
អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់