សហព័ន្ធវាយកូនបាល់បណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រមបាន ២១នាក់

នូ មករា March 7, 2018


ភ្នំពេញ៖ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាទើបតែបញ្ចប់វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល ចៅក្រមថ្នាក់ជាតិចំនួន២១រូប ដែលវគ្គនេះបានធ្វើឡើងក្រោមគម្រោងថវិកាឆ្នាំ២០១៧ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានទម្លាក់មកឲ្យសហព័ន្ធជាតិនោះ ។ វគ្គនេះបានចាប់ផ្ដើមពីថ្ងៃទី៤ និងបញ្ចប់នៅថ្ងៃទី៦ ខែមីនា និងបានបណ្ដុះបណ្ដាលដោយគ្រូអាជ្ញាកណ្ដាល ចៅក្រមមកពីសហព័ន្ធកីឡាវាយកូនបាល់ទ្វីបអាស៊ីគឺ លោក រាស្ម៊ី ដែលជាជនជាតិម៉ាឡេស៊ី ។
 
សិក្ខាកាមដែលចូលរួមសិក្សាក្នុងវគ្គនេះមកពីបណ្ដាខេត្តនានា សាលារៀនចតុមុខ និងមន្ត្រីរបស់សហព័ន្ធ នេះបើតាមការឲ្យដឹងពី លោក ទេព រិទ្ធីវិទ្ធ ដែលជាអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ។ លោកបានបន្ថែមថា អ្នកដែលចូលរួមក្នុងវគ្គនេះសុទ្ធតែធ្លាប់ឆ្លងកាត់ការធ្វើតេស្តនាពេលកន្លងមកហើយក្នុងអំឡុងពេលសិក្សា ពួកគេបានសិក្សាលម្អិតទៅលើបទបញ្ជាប្រកួត វិធីសាស្រ្តក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតថ្នាក់ជាតិ ការអនុវត្តលើទីលាន និងកម្លាំង ។ តាមរយៈវគ្គសិក្សានេះសិក្ខាកាមទាំង២១រូបអាចមានសមត្ថភាពរៀបចំការប្រកួតថ្នាក់ជាតិបាន មិនតែប៉ុណ្ណោះប្រសិនបើពួកគេចង់បន្តការសិក្សាទៅកម្រិតខ្ពស់ជាងនេះដែលជាកម្រិតអាចរៀបចំការប្រកួតថ្នាក់តំបន់ ឬទ្វីបបាននោះគេអាចបន្តការសិក្សាបានព្រោះគេមានសញ្ញាប័ត្រថ្នាក់ជាតិហើយ ព្រោះនេះជាវគ្គអាជ្ញាកណ្ដាលចៅក្រមថ្នាក់ជាតិដំបូងហើយ ដែលបានការទទួលស្គាល់ពីសហព័ន្ធអាស៊ី ៕
អត្ថបទ៖

មតិយោបល់