សហព័ន្ធវ៉ូវីណាមកម្ពុជានឹងរៀបចំវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រម

នូ មករា March 6, 2018


ភ្នំពេញ៖ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានកំណត់ពីកាលបរិច្ឆេទរួចហើយដើម្បីរៀបចំបើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមកម្ពុជាជាលើកដំបូងដើម្បីត្រៀមព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី២ ។ លោក អ៊ូ រតនា អនុប្រធានទី១នៃសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានមានប្រសាសន៍ថា សហព័ន្ធនឹងអញ្ជើញលោកគ្រូធំប្រចាំសហព័ន្ធពិភពលោក (Grandmaster) គឺលោក ង្វៀង វ៉ាន់ជៀវ ខ្សែក្រវ៉ាត់៩ដាន់ជាអនុប្រធានទីមួយសហព័ន្ទវ៉ូវីណាមពិភលោក និងជាប្រធានបច្ចេកទេសវ៉ូវីណាមពិភពលោកចូលរួមបើកវគ្គដល់អាជ្ញាកណ្តាលនិងចៅ ក្រមកម្ពុជារយៈពេល៣ គឺចាប់ពីថ្ងៃទី១៥ដល់១៧ ខែមីនា ឆ្នាំ២០១៨ ដើម្បីត្រៀមព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី២ ឆ្នាំ២០១៨។
លោកអនុប្រធានទី១បានបន្តថា ក្នុងវគ្គបណ្តុះបណ្តាលនឹងមានសិក្ខាកាមចូលរួមជាង៤០នាក់ដែលមកពីបណ្តាលក្លិប សមាគមដែលជាសមាជិករបស់សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាមិនត្រឹមតែត្រៀមការប្រកួតកីឡាជាតិទេយើងត្រៀមការប្រកួតជ្រើសរើសជើងឯកឆ្នាំ២០១៨ និងការប្រកួតជើងឯកកម្រិតពិភពលោកឆ្នាំ២០១៩ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ទៀតផង៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់