តេក្វាន់ដូ ITF កម្ពុជាធ្វើសន្និបាតប្រចាំឆ្នាំ និងតែងតាំងទីប្រឹក្សាជាន់ខ្ពស់ចំនួន៨រូប

នូ មករា March 5, 2018


ភ្នំពេញ៖ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា (International Taekwondo Federation) បានធ្វើមហាសន្និបាតប្រចាំឆ្នាំ២០១៧របស់ខ្លួននាព្រឹកថ្ងៃទី៣ ខែមីនានៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានការចូលរួមពី លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូអាយធីអេហ្វកម្ពុជារួមជាមួយសមាជិកប្រតិបត្តិ មន្ត្រីជាន់ខ្ពស់ ព្រមទាំងកីឡាករ-កីឡាការិនីជម្រើសជាតិ តំណាងក្លិបនានាផងដែរ។
អ្វីដែលកត្តាសំខាន់ក្នុងមហាសន្និបាតនេះមានភាពយុត្តិធម៌ក្នុងការប្រកួត ការបណ្ដុះបណ្ដាលធនធានមនុស្ស និងការប្ដេជ្ញាចិត្តរបស់សហព័ន្ធថាក្នុងមួយឆ្នាំៗយ៉ាងហោចណាស់ត្រូវបង្កើនក្លិបជាសមាជិកឲ្យបាន២យ៉ាងតិច ។ សព្វថ្ងៃនេះសហព័ន្ធមានក្លិបជាសមាជិកចំនួន២៥ និង មានកីឡាករ-កីឡាការិនីជាង១.០០០នាក់ ។ ការចងក្រងអត្តសញ្ញាណកីឡាករ-កីឡាការិនីក៏ជារឿងសំខាន់ដែលបានលើកនៅក្នុងមហាសន្និបាតនេះដែរ ។ លោក កែវ រ៉េមី បានបញ្ជាក់ថាឆ្នាំ២០១៨នេះរឿងសំខាន់របស់តេក្វាន់ដូអាយធូអេហ្វគឺការប្រកួតជើងឯកអាស៊ី នៅប្រទេសម៉ុងហ្គោលី និងការចូលរួមសម្តែងក្នុងពិធីបើកការប្រកួតកីឡាជាតិលើ់កទី២នៅខែឧសភានាពហុកីឡាដ្ឋាន ជាតិក្រោមអធិបតីភាពសម្ដេចតេជោហ៊ុន សែន ។
ក្នុងពិធីសម្តែងនេះត្រូវការកីឡាករ-កីឡាការិនីមិនតិចជាង១.០០០ នាក់នោះទេហើយគេត្រូវហ្វឹកហាត់រួមគ្នាដើម្បីឲ្យការសម្តែងងបានស្រុះគ្នាល្អ ។ បញ្ហាកោះហៅសមាជិកសហព័ន្ធអាធីអេហ្វតំបន់អាស៊ានមកប្រជុំនៅខេត្តនាសប្ដាហ៍ក្រោយដើម្បីរិះរកវិធី ដាក់បញ្ចូលកីឡាតេក្វាន់ដូអាយធីអេហ្វទៅក្នុងការប្រកួតកីឡាស៊ីហ្គេមក៏ត្រូវបានលើកយកមកជជែកក្នុងមហាសន្និបាតនេះដែរ ។
 
សូមបញ្ជាក់ថា ក្នុងមហាសន្និបាតនេះដែរសហព័ន្ធបានសម្រេចតែងតាំងទីប្រឹក្សាជាន់ខ្ពស់ចំនួន៨រូបដែលក្នុងនោះមានអ្នក ទទួលបន្ទុកបច្ចេកទេស រដ្ឋបាល ទីផ្សារ ផ្សព្វផ្សាយ និង ពត៌មាន និង ស្រ្តី និង កីឡា ។ លោក ប៊ួនង ហ៊ឹងសុធីយ៉ា អគ្គលេខាធិការនៃសហព័ន្ធកីឡាតេក្វាន់ដូITFកម្ពុជារាយការណ៍ថា សហព័ន្ធ និងបង្កើតគេហទំព័រសហព័ន្ធកីឡាតេក្វាន់ដូ ITF ត្រៀមខ្លួនចូលរួមសម្តែងក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី២ ឆ្នាំ២០១៨ រៀបចំពានរង្វាន់ថ្នាល រៀបចំវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលកម្រិតអន្តរជាតិ ចៅក្រម រៀបចំវគ្គបណ្តុះបណ្តាលរដ្ឋបាលកីឡារបស់សហព័ន្ធរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលអាជ្ញាកណ្តាលកម្រិតអន្តរជាតិ ចៅក្រម និងប្រកួតជើងឯកថ្នាក់ជាតិ២០១៨៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់